ព័ត៌មានអន្ដរជាតិ
ស្រ្តីវៀតណាម វះកាត់ជិត៥០ដង ដោយសារអតីតស្វាមីជះទឹកអាស៊ីតដាក់
នៅខែកញ្ញា ឆ្នាំ ១៩៩៧ ទីក្រុងហាណូយមានការភ្ញាក់ផ្អើលចំពោះការវាយប្រហារដោយទឹកអាស៊ីត ដែលបានធ្វើឲ្យសង្កាត់ Cau Giay ទាំងមូលភ័យខ្លាច។ ជនរងគ្រោះគឺអ្នកស្រី Lê Thị Kim Tiến អតីតតារាសម្តែងនៃក្រុមល្ខោនHải Dương ហើយអ្នកដែលវាយប្រហារគាត់គឺអតីតស្វាមី។
យ៉ាងណាក៏ដោយ មុខដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ ស្រាប់តែត្រូវទឹកអាស៊ីតខូចមុខ។ បន្ទាប់ពីរងការវាយប្រហារដោយទឹកអាស៊ីត ជីវិតរបស់គាត់ដូចជានរកនៅលើផែនដី។ កាលណោះគាត់ធ្លាប់បានប្រាប់ថា៖ «សូម្បីកូនខ្ញុំក៏មិនស្គាល់ម្ដាយដែរ រាល់ពេលខ្ញុំលូកដៃទៅយកគេ ចង់ឱបគេ តែយំរត់ចេញជាច្រើនដង រហូតដល់ជាន់ទី៣។ ខ្ញុំបានព្យាយាមតាំងចិត្តធ្វើអត្តឃាត បញ្ចប់ថ្ងៃដ៏ឈឺចាប់ជាបន្តបន្ទាប់ ។ ក្រោយមកសមាជិកគ្រួសាររបស់ខ្ញុំបានប្តូរវេនគ្នាមើលខ្ញុំដោយសារខ្លាចខ្ញុំសម្លាប់ខ្លួន»។
ក្រោយមក គាត់បានត្រឡប់មករកស៊ីវិញនៅហាងវាំងននដោយមានក្រមាបិទមុខជានិច្ច។ ប៉ុន្តែនៅ សម័យដើម អ្នកកាត់ដេរជាច្រើនបានលាឈប់ពីការងារ ដោយសារតែពួកគេខ្លាចរូបរាងរបស់នាង។

ក្នុងឆ្នាំ ២០០៣ នាងបានជួបបុរសដែលឥឡូវនេះជាឪពុករបស់កូនរបស់នាងដោយចៃដន្យ។ ក្នុងជំនួបនោះ គាត់ហ៊ានសារភាពពីអារម្មណ៍របស់គាត់ចំពោះនាង។ ចាប់ពីពេលនោះរហូតដល់ឆ្នាំ ២០០៨ គាត់តែងតែនៅជាមួយនាងរាល់ពេលដែលនាងធ្វើការវះកាត់។ នៅឆ្នាំដដែល បន្ទាប់ពីបានឆ្លងកាត់ការវះកាត់សរុបចំនួន ៤៧ដង នាងអាចទៅដោយទំនុកចិត្តដោយគ្មានការបិទបាំង។
បើទោះជានាងឆ្លងកាត់ការជះទឹកអាស៊ីតដ៏អាក្រក់របស់អតីតស្វាមី ហើយត្រូវឡើងគ្រែពេទ្យវះកាត់៤៧ដង ធ្វើឲ្យមានការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តក៏ដោយ ក៏នាងនៅតែមានអារម្មណ៍ថាសំណាងដែលបានជួបស្វាមីបច្ចុប្បន្ន។ ជីវិតរបស់នាងពិតជាបានប្រែប្រួលចាប់តាំងពីមានប្តី។ ក្នុងឆ្នាំ ២០០៨ បន្ទាប់ពីសម្រាលបានកូនស្រី Yen Nhi នាងបានសម្រេចចិត្តឈប់វះកាត់។
ដោយឡែក អតីតស្វាមី Nguyen Van Chien ដោយសារតែកូន នាងបានស្នើសុំកាត់បន្ថយទោសចំពោះគេ។ ដោយសារឥទ្ធិពលរបស់នាង ការជាប់ពន្ធនាគារ ១៥ ឆ្នាំរបស់ Chien ត្រូវបានកាត់បន្ថយមកត្រឹម ១៣ ឆ្នាំ។ ជារឿយៗនាងតែងតែនាំកូនៗទៅលេងឪពុកដោយមិនចង់ឲ្យកូនខ្វះភាពកក់ក្ដីពីឪពុក។
បច្ចុប្បន្ននេះ បន្ទាប់ពីឆ្លងកាត់ទុក្ខលំបាក និងលំបាកជាច្រើនមក នាងបានជម្នះខ្លួនឯង និងមានគ្រួសារដ៏មានសុភមង្គល ជាមួយនឹងស្វាមីផ្លូវចិត្ត និងកូនដែលចេះស្តាប់បង្គាប់។ នាងបានងាកមករកស៊ីវិញ ហើយមានហាងធំៗ និងតូចជាងដប់កន្លែងនៅគ្រប់ស្រុកទាំងអស់នៃទីក្រុងហាណូយ។ ទស្សនិកជនសរសើរឆន្ទៈនិងការតាំងចិត្ត ទោះជារូបនាង្លាប់ឆ្លងកាត់នូវជីវិតដ៏លំបាក់ដែលអតីតស្វាមីបានបន្យល់ទុកយ៉ាងណាក្ដី៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនមរណភាព មហាសេដ្ឋីឥណ្ឌា Tata ទុកមរតក ១១៨ លានដុល្លារដល់ឆ្កែសំណព្វ ជាជាងឲ្យបងប្អូនបង្កើត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


