សេដ្ឋកិច្ច
ជនជាតិពូនង ស្ពាយកាផា ដើររាប់គីឡូម៉ែត្រ យកបន្លែធម្មជាតិស្រស់ៗ ទៅលក់នៅក្រុងសែនមនោរម្យ
ជនជាតិដើមភាគតិចពូនង រស់នៅខេត្តមណ្ឌលគិរី នៅតែបន្តមុខរបរបេះបន្លែធម្មជាតិដាក់កាផា ធ្វើដំណើរថ្មើរជើងជាច្រើនគីឡូម៉ែត្រទៅលក់នៅទីផ្សារ ជារៀងរាល់ព្រឹក។

យុវតី ខ្វិត ស្រីខិត អាយុ២៦ឆ្នាំ រស់នៅភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តែងតែក្រោកពីព្រឹក ស្ពាយកាផាផ្ទុកបន្លែធម្មជាតិស្រស់ៗទម្ងន់ប្រមាណ ៣០គីឡូក្រាម ធ្វើដំណើរថ្មើរជើងជាង ២គីឡូម៉ែត្រ ទៅកាន់ផ្សារសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី។
ស្រីខិត បានប្រាប់កម្ពុជាថ្មីថា បន្លែទាំងនោះសុទ្ធសឹងតែជាបន្លែធម្មជាតិ ដាំដោយផ្ទាល់ដៃ បូករួមបន្លែព្រៃខ្លះៗផងដែរ។ យ៉ាងណាក្ដី យុវតីរូបនេះក៏បានបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ ការលក់ហាក់ថយចុះ មិនសូវដាច់ដូចមុន អាចដោយសារមានបន្លែពីប្រទេសជិតខាង វាយលុកលើទីផ្សារច្រើន។

ជាចុងក្រោយ យុវតីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជួយគាំទ្របន្លែធម្មជាតិ ដែលគ្មានសារជាតិគីមីរបស់បងប្អូនជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី ដើម្បីឲ្យពួកគេអាចបន្តមុខរបរនេះបន្តទៀត៕
អត្ថបទ៖ រៀម សុខហេង






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


