ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ៖ ការពង្រឹងគុណភាពស្រូវ ចាប់ផ្តើមពីការពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ
លោក បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពស្រូវចង់ឲ្យទទួលបានទិន្នផលល្អ ស្របតាមតម្រូវការទីផ្សារ ត្រូវចាប់ផ្ដើមពីការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំលើការងារនេះជាមុនសិន។

លោក បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដើម្បីធ្វើការជាមួយកសិករ ជាលទ្ធផលមន្រ្តីកសិកម្មឃុំកំពុងសកម្មក្នុងការដោះស្រាយបញ្ហាទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្រូវក្នុងកម្រិតសមរម្យ ដោយធ្វើការសម្របសម្រួលតម្រង់ទិសកសិករឲ្យមានការសហការគ្នាជាក្រុមផលិតផ្សារភ្ជាប់មកទីផ្សារ ដោយជ្រើសរើសកសិករផលិតពូជដូចគ្នា ប្រមូលផលពេលដូចគ្នា (ក្រុមសមកាល) ដើម្បីសហការគ្នាច្រូតស្រូវលក់ក្នុងពេលដូចគ្នាដោយបរិមាណសមស្របទៅតាមសមត្ថភាពនៃការដឹកជញ្ជូន និងការបញ្ជារទិញពីរោងម៉ាស៊ីន និងធ្វើការប្រមូលផ្តុំស្រូវនៅកន្លែងកំណត់រួមមួយ។
ដើម្បីធ្វើកិច្ចការនេះជោគជ័យ គឺទាមទារឲ្យមានការសហការចូលរួមពីកសិករ ដោយចាប់ផ្តើមពីក្រុមគំរូណាមួយនៅតាមឃុំគោលដៅមុននឹងឈានទៅដល់រៀបចំរចនាសម្ព័ន្ឌសហគមន៍ផលិតផ្សារភ្ជាប់មកទីផ្សារសម្រាប់កសិករជាងមួយលានគ្រួសារនៅគ្រប់ភូមិឃុំទូទាំងប្រទេស ដែលអាចត្រួវការពេល ៣ ទៅ ៥ ឆ្នាំទៀត។ ដើម្បីសម្រេចបេសកកម្មនេះបានកាន់តែឆាប់ រាជរដ្ឋាភិបាលកំពុងធ្វើការជ្រើសរើសមន្រ្តីកសិកម្មឃុំថែមចំនួន ១០០០ នាក់ទៀតនៅចុងឆ្នាំ២០២៤ និងឈានទៅជ្រើសរើសឲ្យបានចំនួន ១៦០០ នាក់ ដើម្បីដាក់ពង្រាយឲ្យបានគ្រប់ទូទាំងឃុំសង្កាត់ដែលមានសក្តានុពលកសិកម្មទូទាំងប្រទេស។
លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា ស្រូវមានគុណភាពល្អនឹងជួយឲ្យកសិករមានទីផ្សារ ទទួលបានតម្លៃល្អ កាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល និងជួយលើកស្ទួយវិស័យស្រូវអង្កររបស់ជាតិទាំងមូល។ ក្នុងនោះ ពាក់ព័ន្ធនិងកម្រិតនៃកាកសំណល់ថ្នាំកសិកម្មនៅក្នុងគ្រាប់អង្ករ (ការប្រីថ្នាំកសិកម្មហួសកំណត់ ឬការប្រើថ្នាំកសិកម្មខុសស្តង់ដា) ក៏ជាកត្តាដែលមានហានិភ័យដល់ទីផ្សារផងដែរ ជាពិសេសការនាំចេញអង្ករ។

បណ្ឌិត យ៉ង សាំងកុមារ បានចង្អុលបង្ហាញថា ស្រូវមានទីផ្សារ និងមានតម្លៃល្អអាស្រ័យលើកត្តាសំខាន់ៗ ៥ ចំណុច គឺ ប្រភេទពូជ, គុណភាពស្រូវ (កម្រិតនៃភាពសុទ្ធ សំណើម និងកម្រិតនៃភាពទុំ), បរិមាណស្រូវប្រមូលបានក្នុងមួយថ្ងៃ, ទីតាំងដែលប្រមូលផ្តុំស្រូវ និង ពេលវេលាដែលដឹងមុន ឬប្រាប់អំពីការមានស្រូវលក់ (បាន 5 ថ្ងៃមុនល្អ)។ នេះជាកត្តា និងគោលការណ័ ដែលមន្រ្តីកសិកម្មឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើការជាមួយកសិករដើម្បីដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


