Connect with us

ជីវិតកម្សាន្ដ

ឆឹម សក្កដា ថា សម័យនេះធ្វើសាមញ្ញៗពេក គេថាធ្លាក់ខ្លួន ខណៈចន ច័ន្ទលក្ខិណា ឯកភាពថាជារឿងពិត

បានផុស

នៅ

តារាសម្តែងលោក ឆឹម សក្កដា បានចេញមកនិយាយដោយបង្ហាញការហួសចិត្តមួយ ពាក់ព័ន្ធរឿងរ៉ាវជាក់ស្តែងរបស់មនុស្សមួយចំនួន ដោយលើកឡើងថា សម័យនេះបើធ្វើសាមញ្ញៗ ច្បាស់ជាគេថាយើងធ្លាក់ខ្លួន ខណ:អ្នកនាង ចន ច័ន្ទលក្ខិណា ចាត់ទុកថាជារឿងពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់តារាប្រុសរូបសង្ហានេះ ស្របពេលដែលកន្លងមកលោកតែងកត់សម្គាល់ឃើញនៅលើបណ្តាញទំនាក់ទំនងសង្គម ប្រសិនបើជាការបង្ហោះធម្មតាៗ ច្បាស់ណាស់ជាមានគេគិតថាអ្នកនោះអន់ឬធ្លាក់ខ្លួន តែបើសិនជាបង្អួតពីភាពហ៊ឺហារស៊ីវិល័យវិញនោះ អាចនឹងមានអ្នកចូលមើលឬខមមិនច្រើន។

តារាប្រុសលោក ឆឹម សក្កដា បានលើកឡើងពីចំណុចនេះថា “សម័យនេះធ្វើសាមញ្ញៗគេថាយើងធ្លាក់ខ្លួនតែរូបយើងគេមិន Like ផង ហើយបើសាកផុសអួតផ្ទះថ្មី ឡានទំនើបអីមើល ចូលមក Congratulations យើងព្រាតឥឡូវ”។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រជាច្រើនយល់ថាជាការពិត។

ដោយឡែកអតីតប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញមតិគាំទ្រដែរថា នេះជារឿងពិតនិងកើតឡើងជាក់ស្តែងសម្រាប់អ្នកនាងផ្ទាល់តែម្តង។ អ្នកនាង ចន ច័ន្ទលក្ខណា លើកឡើងថា ដោយសារតែកន្លងមកខ្ញុំដាក់ខ្លួនមិនអួតមិនសម្ញែងហ្នឹងហើយ ទើបតារាចម្រៀងជំនាន់ក្រោយខ្លះ មើលងាយខ្លួនទៀតផង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម