Connect with us

ជីវិតកម្សាន្ដ

ផ្ទុះស្រលះ ក្រោយបោះចោលមកុដលំដាប់រងលេខ ២លើឆាក MGI ជីវិត Su Nyein​ កាន់តែរីកចម្រើន

បានផុស

នៅ

បវរកញ្ញា Thae Su Nyein​ ធ្លាប់ជាបេក្ខភាពលេចធ្លោជាងគេក្នុងរដូវកាល Miss Grand International 2024 សម្រស់ភូមាជាបេក្ខភាពខ្លាំងសម្រាប់តំណែងកំពូល ប៉ុន្តែតាមពិតនាងឈរត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យនាងនិង ND មិន​សប្បាយចិត្ត​ជា​ខ្លាំង។ រវាង MGM និង MGI មានការចោទប្រកាន់ជាច្រើន ដែលធ្វើឲ្យរដូវកាលឆ្នាំ ២០២៤ ក្លាយជារឿងអាស្រូវបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាងមួយទសវត្សរ៍នៃស្ថាប័ន។

លទ្ធផល​ចុង​ក្រោយ​នៃ​សំឡេង​រំខាន​នេះ គឺ​លោកណាវ៉ាតបានសម្រេចដក​សិទ្ធិ​ពី MGM និង​បាន​ដក​តំណែង​ចំណាត់​ថ្នាក់​លេខ​២​ពី​បវរកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ា។ ស្របពេលដែលមនុស្សជាច្រើនបានសន្មត់ថា ជម្លោះនេះ​នឹង​បញ្ចប់​អាជីព​របស់ Thae Su Nyein ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​របស់​នាង បែរជាធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងទោវិញ។

នៅលើ​គណនី Instagram របស់​នាង មហាជន​បាន​រកឃើញថា សម្រស់​មី​យ៉ាន់​ម៉ា លែង​តាមដានផេក MGI, ​លោកណាវ៉ាត់ និងអ្នកស្រី​ Teresa ដែលជា​អ្នកដឹកនាំ​ការប្រកួត​ដ៏​ល្បីល្បាញ​នេះ​ទៀតហើយ​។ ជាការកត់សម្គាល់ រូបនាងក៏បានដកតំណែងដែលនាងធ្លាប់គ្រងមកុដនៅស្រុកកំណើត (Miss Grand Myanmar 2024) ផងដែរ។

អាជីព​របស់បវរកញ្ញាវ័យ១៧ឆ្នាំមិន​ប៉ះពាល់​អ្វី​ទាំងអស់ ក្រោយ​រឿង​អាស្រូវ​ជាមួយ MGI ផ្អើលអ្នកសារព័ត៌មានគ្រប់ប្រទេស។ សម្រស់​នៅ​តែ​រក្សា​ភាព​ទាក់​ទាញ រហូត​ក្លាយ​ជា​ឈ្មោះ​សក្តិសមមួយនៅក្នុងវិស័យបវរកញ្ញា។ Thae Su Nyein ត្រូវ​បានគេ​អញ្ជើញ​ឲ្យចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កម្សាន្ត ការ​ផ្សាយ​ពាណិជ្ជកម្ម​ម៉ាក​យីហោ និង​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​លក់​បន្ត​ផ្ទាល់។ មិនត្រឹមប៉ុណ្ណឹងទេ នៅលើ​គណនី Instagram របស់​នាងនៅតែ​រក្សាបាន​ចំនួន Followers យ៉ាងច្រើន​ដោយ​មិនមាន​ការ​ថយ​ចុះ​ឡើយ ដោយរូបនាងមានអ្នកតាមដានច្រើនជាង ១.៣ លាននាក់ឯណោះ។

គួរបញ្ចាក់ដែរថា នៅពេលមានវិវាទលើឆាកប្រកួតសម្រស់អន្តរជាតិ លោកណា​វ៉ា​ត់ បាន​រិះគន់​ថៃ​បវរកញ្ញា​មី​យ៉ាន់​ម៉ាឆ្នាំ​២០២៤ ថា​នៅ​ក្មេង​ពេក និង​មិន​ចាស់ទុំ​គ្រប់គ្រាន់។ ទន្ទឹមនោះ ប្រធាន MGI នៅតែសុខចិត្តអត់ទោស ដោយផ្តល់ឱកាសឲ្យរូបនាងវិលមកវិញ ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកជាប់ចំណាត់ថ្នាក់លេខ២។

ទោះជាយ៉ាងនេះក្តី Thae Su Nyein បានចេញ​មុខ​ឆ្លើយ​តប​ភ្លាម​ៗថា ​នាង​នឹង​ប្រគល់​មកុដលំដាប់រង​រង​លេខ​២ទៅវិញ ហើយ​ប្រកាសក្ដែងៗថា នាង​មក​ប្រកួតលើឆាក MIG ដើម្បី​ស្វែង​រក​តំណែង​បវរកញ្ញា​​​ មិនមែន​ជា​តំណែង​រង​នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម