Connect with us

សុខភាព

វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?

បានផុស

នៅ

ជំងឺ​មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​មេរោគ HPV ដែល​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​មហារីក​មាត់​ស្បូន​២ប្រភេទ គឺ​វ៉ាក់​សាំង​របស់​អាមេរិក និង​អឺរ៉ុប ដែល​ទាំង​២​មុខ​នេះ​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា។

តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា?

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​ឆ្លើយ​ថា ក្មេង​ស្រី​អាយុ​ចាប់​ពី ៩ ឆ្នាំ​ឡើង​ទៅ អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ដោយ​ត្រូវ​ចាក់​ចំនួន ៣ ដង។

លើកទី១៖ ពេល​ចាក់​ដំបូង
លើកទី២៖ ១ ខែ​ក្រោយ​ចាក់​លើក​ទី ២
លើកទី៣៖ ៦ ខែ​ក្រោយ​ចាក់​លើក​ទី ៣

ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ហើយ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ទៀត?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​ជំងឺ​មហា​រីក​មាត់​ស្បូន​បាន ១០០% ឬ​ពេញ​មួយ​ជីវិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កាលណា​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទី១ ១ឆ្នាំ​ក្រោយ​ត្រូវ​តែ​ពិនិត្យ​កោសិកា​មាត់​ស្បូន ហើយ​បើ​យើង​អាយុ​នៅ​ក្មេង ២ឆ្នាំ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ម្តង រហូត​អាយុ ៤៥ឆ្នាំ​ឡើង ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រក​ជំងឺ​មហារីកមាត់​ស្បូន ១ឆ្នាំ/ម្តង រហូត​ដល់​អាយុ ៧០ឆ្នាំ។

នៅ​ពេល​អាយុ ៧០ឆ្នាំ​ហើយ បើ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​មិន​រក​ឃើញ​មេរោគ HVP នោះ​មាន​ន័យ​ថា ១ជីវិត​នេះ ស្ត្រី​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់ស្បូ​ន​ទេ។

ចុះ​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​ហើយ អាច​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​បាន​អត់? មាន​ប្រសិទ្ធភាព​កម្រិត​ណា?
ចម្លើយ អាច​ចាក់​បាន តែ​ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន និង​ទឹក​រម្អិល​នៅ​ក្នុង​ទ្វារមាស​ជា​មុន​សិន បើ​លទ្ធផល​មិនមាន​មេរោគ HPV ឯ​កោសិកា​មាត់​ស្បូន​មិន​មាន​កោសិកា​មហារីក នោះ​ទើប​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ឯ​ប្រសិទ្ធភាព​បាន​ត្រឹម ៧០% ប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៨ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៨ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម