ព័ត៌មានជាតិ
បេក្ខជនដែលប្រឡងជាប់ជាមន្ត្រីរាជការនៅមន្ទីរពេទ្យបង្អែកចំនួន២ ក្នុងខេត្តសៀមរាប សរុប ៨១នាក់
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានពិនិត្យការផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសមន្ត្រីរើសរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។

ចំពោះការប្រឡងរើសមន្ត្រីរាជការបម្រើការងារក្នុងក្របខណ្ឌក្រសួងសុខាភិបាលនេះ បេក្ខជនជាប់ជាស្ថាពរ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក សរុបចំនួន៣៦នាក់ ស្រី១៤នាក់។ បេក្ខជនជាប់ក្នុងក្របខណ្ឌ “ក” ចំនួន ១២នាក់ ស្រី១នាក់ ចំណែកបេក្ខជនជាប់ក្នុងក្នុង ក្របខណ្ឌ “ខ” ចំនួន ២៤នាក់ ស្រី១៣នាក់។ រីឯ បេក្ខជនជាប់ជាស្ថាពរ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង សរុបចំនួន៤៥នាក់ ស្រី២៨នាក់ ក្នុងនោះអ្នកដែលជាប់ក្របខណ្ឌ “ក” ចំនួន ១៧នាក់ ស្រី៧នាក់ និងជាប់ក្នុងក្របខណ្ឌ “ខ” ចំនួន ២៨នាក់ ស្រី២១នាក់។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសមន្ត្រីរើសរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក េខត្តសៀមរាប ដោយមានបេក្ខជនប្រឡង ៨០៩នាក់ ដោយជ្រើសរើសមន្ត្រីរាជការ ៣៦នាក់ប៉ុណ្ណោះ។
ចំណែក ដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានបេក្ខជនប្រឡងចំនួន ៨១៩នាក់ (ស្រី៥០២នាក់) ក្នុងចំណោមបេក្ខជនដាក់ពាក្យ១៣០០នាក់ ហើយបេក្ខជនដែលត្រូវជ្រើសរើសសរុបចំនួន ៤៦កន្លែង ដោយប្រភេទក្របខណ្ឌ “ក” ចំនួន១៧នាក់ និងក្របខណ្ឌ “ខ” ចំនួន២៩នាក់៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


