កីឡា
មកស្គាល់អ្នកចាំទី Bayındır កំពុងល្បីនៅ Man Utd
ក្រោយជួយឲ្យក្លិប Manchester United ឡើងទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup អ្នកចាំទី Altay Bayındır កំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈសមត្ថភាពសង្គ្រោះដ៏អស្ចារ្យ ហើយអ្នកគាំទ្រពិតជាចង់ឃើញរូបគេក្លាយជាជម្រើសដៃទី១នៅលីគអង់គ្លេស។

កីឡាករ Altay Bayındır បានចូលរួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានកិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងតម្លៃផ្ទេរចំនួន៤.៣លានផោនប៉ុណ្ណោះ ពីក្លិប Fenerbahçe។ ក្រោយផ្លាស់មកកាន់ទឹកដីប្រទេសអង់គ្លេស រូបគេបានក្លាយជាអ្នកចាំទីជនជាតិតួកគីទី១ដែលបានលេងឲ្យក្លិប Man Utd។ ជាអ្នកចាំទីដៃទី២ Bayındır បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ជួយក្លិបឲ្យយកឈ្នះក្លិប Newport County ក្នុងលទ្ធផល ៤-២ ក្នុងពានរង្វាន់ FA Cup ។

អ្នកចាំទីវ័យ២៦ឆ្នាំ ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញទម្រង់បានយ៉ាងល្អ ក្នុងការប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីសង្គ្រោះបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយកីឡាករ Martin Ødegaard នៅនាទី៧២។ ការប្រកួតបន្ថែមម៉ោង១៥នាទីពីរដង និងឈានដល់ការស៊ុតកាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីក្រុមទាំង២បញ្ចប់គ្នាត្រឹមស្មើគ្នា ១-១។

Bayındır កាន់តែធ្វើបានល្អ ដោយរូបគេបានសង្គ្រោះបាល់១១ម៉ែត្រកាត់សេចក្ដីបាន១លើក ជួយឲ្យក្លិប Man Utd យកឈ្នះក្លិប Arsenal ៥-៣ ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី។ គាត់បានក្លាយជាកីឡាករល្អប្រចាំការប្រកួត។ ក្រោយឃើញបែបនេះអ្នកគាំទ្រក្លិបបិសាចក្រហមសង្ឃឹមថា លោក Ruben Amorim នឹងបន្តផ្ដល់ឱកាសឲ្យអ្នកចាំទីរូបនេះបានបង្ហាញខ្លួនញឹកញាប់ ហើយអាចជម្រើសដំបូងជំនួសអ្នកចាំទីដៃទី១ André Onana ថែមទៀតផង៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


