Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងឌូបៃ​រីកដុះដាលឥតឈប់ឈរ​ ប៉ុន្តែ​​នៅ​តែ​​​​​​យឺតជាង​​តម្រូវ​ការ​​ឆ្ងាយ​នៅឡើយ​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP បានឲ្យដឹងថា ទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលពោពេញទៅដោយប្រតិបត្តិការអចលនទ្រព្យ ហើយមនុស្សកាន់តែច្រើនមករស់នៅទីនោះ ខណៈអគារខ្ពស់កប់ពពកនៅ​ទីក្រុង​ឌូបៃ​នេះ​​កាន់តែមានច្រើនឡើងៗ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ​កំណើន​ទាំង​អស់​នោះក៏​កើត​ឡើង​ជាមួយ​នឹង​បញ្ហា​សម្រាប់​ប្រជាជន​ក្នុងទីក្រុងនេះផងដែរ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរាចរណ៍មានភាពយ៉ាប់យឺនជាងពេលណាៗទាំងអស់នៅលើផ្លូវរបស់ទីក្រុងឌូបៃ ខណៈតម្លៃ​លំនៅឋាន​នៅ​តែ​បន្ត​ឡើង​ថ្លៃ បើ​ទោះ​ជា​គម្រោង​អចលនទ្រព្យ​ថ្មី​ត្រូវ​បាន​ប្រកាស​ស្ទើរ​រាល់​ថ្ងៃ​ក៏​ដោយ។ ទាំងពលរដ្ឋរបស់ខ្លួន និងប្រជាជនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ កំពុងមានការព្រួយបារម្ភចំពោះផលប៉ះពាល់ពីការរីកចម្រើននេះ។

តើផលប៉ះពាល់ពីការរីកចម្រើន​អចលនទ្រព្យ​ទាំងនោះមានអ្វីខ្លះ?

តម្លៃ​លំនៅឋាន​ឡើង​ថ្លៃ

នៅក្រោមផែនការ​អភិវឌ្ឍ​ន៍​បច្ចុប្បន្នរបស់ទីក្រុងឌូបៃ ទីក្រុងនេះមានគោលបំណងឱ្យមាន​ប្រជាជន​ចំនួន ៥.៨​លាននាក់នៅឆ្នាំ​២០២៤០។ ចាប់តាំងពីឆ្នាំ១៩៨០ចំនួនប្រជាជនរបស់ខ្លួនបានកើនឡើងរួចទៅហើយពីប្រហែល២៥៥០០០ ទៅប្រហែល ៣,៨លាននាក់។

អចលនទ្រព្យមានការរីកចម្រើនក្នុងទីក្រុងឌូបៃក្នុងឆ្នាំតាំងពីឈ្នាំ២០០២ ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យវិនិយោគគិនចូលវិនិយោគ​ក្នុងតំបន់វាលខ្សាច់នេះ ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨-២០០៩ និង​ការ​បិតទ្វារក្នុងអំឡុងកូវីដ១៩។​​ ទោះយ៉ាង​​ក្តី បច្ចុប្បន្នតម្លៃ​​អចលនទ្រព្យ​កំពុងកើនឡើង​ផងដែរ​​។

សព្វ​ថ្ងៃ​នេះ តម្លៃ​ជា​មធ្យម​ក្នុង​មួយ​ហ្វីត​ការ៉េ​គឺ​មាន​តម្លៃ​ខ្ពស់និងប្រែប្រួលគ្រប់ពេល។ ក្រុមហ៊ុនអចលនទ្រព្យ Engel & Völkers បាននិយាយថា តម្លៃជួលបានកើនឡើងដល់ទៅ២០% នៅក្នុងសង្កាត់សំខាន់ៗកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។

(រូបភាព៖ AP)

ការកកស្ទះចរាចរណ៍

សូម្បីតែមុនពេលមានការរីកចំរើន មនុស្សមួយចំនួនដែលធ្វើការនៅ​រដ្ឋធានី​ឌូបៃ បានជ្រើសរើសរស់នៅក្នុងទីក្រុង Sharjah ដែល​នៅជិត​ទីក្រុងឌូបៃ​មាន​ចម្ងាយប្រហែល២០គីឡូម៉ែត្រភាគខាងជើងនៃទីប្រជុំជននៃទីក្រុង ដោយសារការធ្វើ​ចរាចរណ៍​នៅក្នុងទីក្រុងឌូបៃមានការកកស្ទះខ្លាំង ជាពិសេសនីពេលព្រឹក។

ដោយសារតែមានការព្រួយ រដ្ឋាភិបាលបានស្វែងរកដំណោះស្រាយដោយប្រើបច្ចេកវិទ្យាខ្ពស់​​

រដ្ឋាភិបាល​អារ៉ាប់រួម​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានលើកទឹកចិត្តក្រុមហ៊ុនម្តងហើយម្តងទៀតឱ្យអនុញ្ញាតឱ្យមានជម្រើសការងារពីចម្ងាយបន្ថែមទៀត ការបន្ថែមថ្ងៃធ្វើការពីចម្ងាយចំនួនប្រាំដងក្នុងមួយខែ រួមជាមួយនឹងជំហានផ្សេងទៀត ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរពេលព្រឹកនៅទូទាំងទីក្រុងឌូបៃបាន៣០%។

ប្រព័ន្ធគិតលុយតាមដងផ្លូវរបស់ទីក្រុងឌូបៃ ដែលគេស្គាល់ថា ជា Salik បានបន្ថែមច្រកចូលដើម្បីគិតប្រាក់បន្ថែមលើអ្នកបើកបរ ហើយនឹងដំឡើងថ្លៃបន្ថែមនៅចុងខែនេះ។ រថភ្លើងក្រោមដីរបស់ទីក្រុងឌូបៃ ដែលវែងជាងគេបំផុតលើពិភពលោក ក៏នឹងពង្រីកផ្លូវខាងជើងទៅខាងត្បូងយ៉ាងធំទូលាយក្នុងតម្លៃជិត៥ពាន់លានដុល្លារ។

ទីក្រុងឌូបៃក៏មានគម្រោងផ្លូវថ្មើរជើងថ្មីចម្ងាយ៣៣០០គីឡូម៉ែត្រ ទោះបីជាក្នុងអំឡុងពេលរដូវក្តៅរបស់ទីក្រុងឌូបៃ ទោះបីអ្នកថ្មើរជើងត្រូវប្រឈមនឹងសំណើមខ្ពស់ និងកំដៅប្រហែល ៤៥អង្សាសេ ក៏ដោយ។

លើសពីនេះក៏មានលេចឮព័ត៌មានអំពីការបង្កើតការធ្វើដំណើរតាមអាកាសដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។ ប៉ុន្តែបច្ចប្បន្ននេះ ទីក្រុងឌូបៃនៅតែបន្តទាក់ទាញមនុស្សកាន់តែច្រើន និងរថយន្តកាន់តែច្រើនដូចគ្នា​ ហើយការកកស្ទះចរាចរណ៍កាន់តែយូរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម