ព័ត៌មានអន្ដរជាតិ
ថៃ៖ ការនាំចេញអង្ករនឹងធ្លាក់ចុះឆ្នាំនេះ ខណៈការប្រកួតប្រជែងកើន
រដ្ឋាភិបាលថៃរំពឹងថា ការនាំចេញអង្កររបស់ប្រទេសខ្លួននឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៥ នេះ ចំពេលដែលការប្រកួតប្រជែងលើការផ្គត់ផ្គង់ជាសកលកាន់តែកើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោក Anukool Pruksanusak ឥណ្ឌាបានបញ្ចប់ការហាមឃាត់របស់ខ្លួនលើការនាំចេញអង្ករ ខណៈផលិតកម្មបានកើនឡើងទាំងក្នុងប្រទេសនាំចេញ និងនាំចូល ចំពេលដែលការរំខានដោយគ្រោះរាំងស្ងួតក៏ថយចុះ។
លោកបានបន្តថា ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចូលដ៏សំខាន់មួយ អាចនឹងកាត់បន្ថយការនាំចូលអង្ករ ខណៈផលិតកម្មក្នុងស្រុករបស់ប្រទេសនេះកើនឡើង ហើយស្បៀងក្នុងស្តុកទុកនៅតែមានច្រើន។

ថៃបាននាំចេញអង្ករប្រមាណ ៩,៩៥ លានតោន នៅឆ្នាំ ២០២៤ ដោយកើនលើសគោលដៅស្ទើរតែ ១ លានតោន ជាមួយនឹងចំណូលប្រមាណ ៦,៤៣ ប៊ីលានដុល្លារ។ ការនាំចេញបានកើនឡើង ១៣ ភាគរយ បើគិតពីបរិមាណ និង ២៧ ភាគរយ បើគិតពីតម្លៃ។
យោងតាមលោក Anukool ទំហំនៃការនាំចេញប្រចាំឆ្នាំ ២០២៤ គឺខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតកម្មស្រូវជាសកល និងការខិតខំប្រឹងប្រែងរបស់ប្រទេសអតិថិជនដើម្បីពង្រឹងសន្តិសុខស្បៀង។
យ៉ាងណាមិញ លក្ខខណ្ឌបែបនេះនឹងផ្លាស់ប្តូរនៅឆ្នាំ ២០២៥ ដោយការនាំចេញសរុបអាចធ្លាក់ចុះរហូតដល់ ៧,៥ លានតោន ដោយសារតែកំណើនផលិតកម្ម ខណៈតម្រូវការធ្លាក់ចុះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


