Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកទូទៅចំពោះយោធិន

បានផុស

នៅ

អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ តាមរយៈក្រុមការងារជំនាញ បាននិងកំពុងសិក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺការចូលរួមសិក្សា គិតគូរ និងលើកគំនិតផ្តួចផ្តើមជូនថ្នាក់ដឹកនាំ ក្នុងការធ្វើវិសោធនកម្មច្បាប់ពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ស្របតាមសភាពការណ៍អភិវឌ្ឍន៍របស់ប្រទេសជាតិ។ បើតាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯករដ្ឋលេខាធិការ ការធ្វើវិសោធនកម្មច្បាប់នេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងពិធីខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ និងការដឹកនាំផ្ទាល់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្តន៍របស់យោធិន ដោយអាចតម្លើងអាយុដែលត្រូវចូលនិវត្តន៍។ សម្ដេចធិបតី បានថ្លែងថា យោធិនដែលនៅក្មេង តែដល់អាយុចូលនិវត្តន៍ ត្រូវរក្សាទុកសិនកុំទាន់ដាក់ឱ្យចូលនិវត្តន៍ ពិសេសសម្ដេចនាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អ ត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមកុំទាន់ដាក់ឱ្យចូលនិវត្តន៍រក្សាទុកសិន។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ថា ការវិសោធនកម្មច្បាប់នេះ នឹងឆ្លើយតបតាមតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់សមត្ថភាពយោធិនក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីធានានូវការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងសមិទ្ធផលជាតិ រួមចំណែកបន្តការអភិវឌ្ឍន៍របស់ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុនកូរ៉េ ស្វែងរកឱកាសវិនិយោគ លើការកែច្នៃប្រេង និងឧស្ម័ន ពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា

សេដ្ឋកិច្ច១១ នាទីutes មុន

ក្រុមហ៊ុនClean24, Alliance Laundry Systems និងធនាគាអេស៊ីលីដា ចាប់ដៃគ្នាលើកកម្ពស់ឧស្សាហកម្មបោកគក់ និងសម្ងួតនៅកម្ពុជា

សន្តិសុខសង្គម១៣ នាទីutes មុន

អភិបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ស្រាវជ្រាវ និងទប់ស្កាត់កុំឲ្យមានបទល្មើសឆបោកតាមអនឡាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

យោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកនិងបង្ហោះដ្រូនជិតព្រំដែនថៃ

កីឡា១៨ នាទីutes មុន

Man United ប្រាប់ពីតម្លៃដាក់លក់ Rashford បើ Barcelona ចង់ទិញផ្តាច់រដូវកាលក្រោយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម