Connect with us

ព័ត៌មានជាតិ

ផ្លូវភ្លោះពីរង្វង់មូលព្រាបស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះ​ក្រុង​ក្រចេះ នឹងចាប់ផ្តើមចាក់កៅស៊ូនៅខែមិថុនា

បានផុស

នៅ

ការស្ថាបនាពង្រីកកំណាត់ផ្លូវខេត្តលេខ ៣៧៧ ចាប់ពីរង្វង់មូលព្រាបសរហូតដល់រង្វង់មូលខ្លាស្ទុះ គ្រោងនឹងចាក់កៅស៊ូ នៅដើមខែមិថុនា ខណៈដែលគម្រោងនេះសម្រេចបានប្រមាណជា ៤០%។

បច្ចុប្បន្នក្រុមការងារ បាននឹងកំពុងមមាញញឹកក្នុងការស្ថាបនាជួសជុលពង្រីកបន្ថែម នៃដំណើរការសាងសង់ស្ពានភ្លោះ ផ្លូវភ្លោះ និងលូអមផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីអាជ្ញាធរមូលដ្ឋាន​បានលើកឡើងថា ការសាងសង់ផ្លូវជៀសពីហុយដីមិនបានទេ ដោយស្នើ​ពលរដ្ឋ​មេត្តាយោគយល់ និងអធ្យាស្រ័យ។

យ៉ាងណាមិញ ប្រជាពលរដ្ឋក្នុងក្រុង​ក្រចេះ​​ បានសម្តែងការសាទរពេញចិត្ត និងគាំទ្រសម្រាប់​សមិទ្ធផលដែលនឹង​លេច​រូបរាងឆាប់ៗ​នេះ។

កំណាត់ផ្លូវខេត្តលេខ ៣៧៧ គឺតភ្ជាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងក្រុងក្រចេះ និង​មានប្រវែងជាង ៥ គីឡូម៉ែត្រ និងទំហំទទឹង ៣០ ម៉ែត្រ ជាផ្លូវភ្លោះមានសួនច្បារនៅចំកណ្តាល។ ផ្លូវនេះត្រូវបានកំណត់ដាក់ឈ្មោះថា ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុនសែន។

ប្រជាពលរដ្ឋ លោករំពឹងថា គុណប្រយោជន៍ដែលទទួលបានពីផ្លូវ១ខ្សែនេះ គឺបានបញ្ជៀសចរាចណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងលើកស្ទួយសោភណភាពខេត្ត ដោយមានសួន មានកន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម