ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ស្នើសហគ្រាស-គ្រឹះស្ថាន ជួយផ្សព្វផ្សាយអត្ថប្រយោជន៍ របបសន្តិសុខសង្គមបន្ថែមដល់កម្មករ-និយោជិត
មន្ត្រីជាន់ខ្ពស់ ប.ស.ស បានស្នើសហគ្រាស គ្រឹះស្ថាន ជួយផ្សព្វផ្សាយស្តីពី“គោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គមបន្ថែមដល់កម្មករ-និយោជិត ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមស្របតាមបទប្បញ្ញត្តិជាធរមាន។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់លោក លោកស្រី ម្ចាស់សហគ្រាស គ្រឹះស្ថាន និងតំណាង សរុបចំនួន ៥០ រូប មកពី៤២ សហគ្រាស គ្រឹះស្ថាន នៅសាខា ប.ស.ស ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ មីនា លោក សាយ សុធន ប្រធានសាខា ប.ស.ស ខេត្តកំពង់ចាម បានពន្យល់បកស្រាយយ៉ាងលម្អិតដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីចៀសវាងការផាកពិន័យណាមួយដែលអនុវត្តផ្ទុយពីច្បាប់ស្ដីពីរបបសន្តិសុខសង្គម។

ជាមួយគ្នានោះ លោកប្រធានសាខា ប.ស.ស ខេត្តកំពង់ចាម ក៏បានស្នើដល់តំណាងសហគ្រាស គ្រឹះស្ថានដែលមកចូលរួមទាំងអស់ សូមជួយផ្សព្វផ្សាយបន្តដល់កម្មករ-និយោជិតបន្ថែមទៀត ដោយក្នុងនោះប្រសិនបើសមាជិក ប.ស.ស មានប្ដី ឬ ប្រពន្ធ ឬកូននៅក្នុងបន្ទុក អាចមកចុះឈ្មោះជាសមាជិក ប.ស.ស នៅគ្រប់សាខា ប.ស.ស ដែលនៅជិតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមស្របតាមបទប្បញ្ញត្តិជាធរមាន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ ព្រោះថាមានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ តាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ដោយសារការចំណាយគឺជាបន្ទុករបស់ ប.ស.ស។ ដូចនេះ សមាជិក ប.ស.ស ទាំងអស់ អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ ប.ស.ស សរុបចំនួន ១ ៥៩៥ មូលដ្ឋាន ក្នុងនោះ មូលដ្ឋានសុខាភិបាលឯកជន ចំនួន ១៦៣ មូលដ្ឋាន៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


