ព័ត៌មានអន្ដរជាតិ
SpaceX គ្រោងបង្កើតស្ថានីយផ្កាយរណបលើដី Starlink នៅវៀតណាម
ក្រុមហ៊ុនអវកាស SpaceX របស់លោក អេឡុន ម៉ាសក៍ កំពុងរៀបចំដីបង្កើតស្ថានីយផ្កាយរណបលើដី Starlink មួយកន្លែងនៅក្នុងប្រទេសវៀតណាម ខណៈមានគម្រោងដាក់ពង្រាយជាច្រើនកន្លែងផ្សេងទៀត។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីព័ត៌មាននេះដោយស្រង់សម្ដីប្រភព ២ រូប ដែលឱ្យដឹងថា គម្រោងនាពេលបច្ចុប្បន្ននេះ នឹងជួយសម្រួលដល់ការបើកប្រតិបត្តិការអ៊ិនធឺណិតពីផ្កាយរណបរបស់ Starlink ក៏ដូចជាជួយអាជ្ញាធរវៀតណាម ក្នុងការត្រួតពិនិត្យចរាចរណ៍អ៊ិនធឺណិត។
លទ្ធភាពនៃការវិនិយោគរបស់ SpaceX លេចចេញកាន់តែច្បាស់ឡើង ក្រោយវៀតណាមសម្រេចអនុញ្ញាតឱ្យ Starlink ប្រតិបត្តិការក្រោមកម្មវិធីសាកល្បង ៥ ឆ្នាំ ដោយទម្លាក់ចោលនឹងការរឹតបន្តឹងរបស់រដ្ឋាភិបាល ហើយបើកផ្លូវឱ្យលោក ម៉ាសក៍ មានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងប្រតិបត្តិការក្នុងស្រុកវៀតណាម ចំពេលប្រទេសនេះមានហានិភ័យពីគោលនយោបាយគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កន្លងមក ច្បាប់វៀតណាមហាមឃាត់ក្រុមហ៊ុនអ៊ិនធឺណិតបរទេស ពីការគ្រប់គ្រងប្រតិបត្តិការពេញសិទ្ធិដោយខ្លួនឯង។
វៀតណាមបានស្នើឱ្យក្រុមហ៊ុន SpaceX បង្កើតស្ថានីយផ្កាយរណបលើដីយ៉ាងហោចណាស់ ១ កន្លែង នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីវៀតណាម ចុះថ្ងៃទី ២៣ ខែមីនា។

ស្ថានីយនោះ អាចចាប់ផ្ដើមដំណើរការបាននៅដើមខែឧសភា ឬខែមិថុនា ក្នុងទីក្រុងដាណាង នាភាគកណ្តាលរបស់ប្រទេសវៀតណាម ហើយវាអាចជាផ្នែកមួយនៃបណ្តាញស្ថានីយរហូត ១៥ កន្លែង ទូទាំងប្រទេស ក្រោមផែនការរបស់ក្រុមហ៊ុន។ នេះបើតាមសម្ដីប្រភព២រូបដដែល ដែលសុំមិនបញ្ចេញឈ្មោះ។
មកទល់ពេលនេះ គេមិនច្បាស់ទេថាតើផែនការនេះ នឹងដំណើរការទៅមុខដែរឬទេ ប្រសិនបើលោក ត្រាំ ដាក់ពន្ធលើវៀតណាមក្នុងអត្រាខ្ពស់ ខណៈពន្ធឱ្យស្មើភាពគ្នារបស់លោក ដែលកំណត់គោលដៅលើគ្រប់ប្រទេសនោះ រំពឹងនឹងចូលជាធរមាននៅថ្ងៃពុធស្អែក។
ផែនការរបស់ SpaceX ដដែល នឹងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយមានបណ្តាញអ៊ិនធឺណិតដ៏ធំរបស់ Starlink ដែលមានប្រតិបត្តិការក្នុងប្រទេស និងដែនដីជាង ១០០។ ក្រុមហ៊ុនមិនបង្ហាញថាតើខ្លួនមានស្ថានីយផ្កាយរណបលើដីប៉ុន្មានទេ ហើយក៏មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានីយលើដី ដើម្បីភ្ជាប់ទំនាក់ទំនងផ្កាយរណប និងបញ្ជូនទិន្នន័យទៅកាន់អ្នកប្រើប្រាស់នោះដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


