ព័ត៌មានជាតិ
កសិដ្ឋានគិរីសួគ៍ គ្រោងនាំចូលពូជគោបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៍ នៅចុងឆ្នាំ២០២៥ នេះ គ្រោងនាំចូលពូជគោពីប្រទេសអូស្ត្រាលីបន្ថែមទៀតដើម្បីចិញ្ចឹមយកទឹកដោះ ផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ។ នេះបើតាមឱ្យបញ្ជាក់ពីលោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែលផលិតទឹកដោះគិរីសួគ៍។

ថ្លែងមកកាន់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី២៣ ខែមេសា នេះ លោក ជី សិលា បានមានប្រសាសន៍ថា តាំងពីឆ្នាំ២០២០មក ក្រុមហ៊ុនបាននាំចូលពូជគោពីប្រទេសអូស្រ្តាលីមកប្រមាណ ៥៥០ដើម្បីចិញ្ចឹមយកទឹកដោះ ប៉ុន្តែបើគិតមកដល់ពេលបច្ចុប្បន្ននេះបានកើនដល់ជិត ១៥០០ក្បាលហើយ។
បច្ចុប្បន្នដោយសារតម្រូវការទឹកដោះគោនៅលើទីផ្សារមានការកើនឡើងជាបន្តបន្ទាប់ ហើយកសិដ្ឋានគិរីសួគ៍ក៏ទទួលបានការគាំទ្រច្រើននៅលើទីផ្សារ ជាហេតុធ្វើឱ្យកសិដ្ឋានមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការនៅលើទីផ្សារ ព្រោះការលក់ទឹកដោះគោ ចេះតែមានការកើនឡើងជារៀងរាល់ខែ។
ជាក់ស្តែង នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ កសិដ្ឋានគិរីសួគ៍ គឺមិនអាចផ្គត់ផ្គង់ទឹកដោះគោគ្រប់គ្រាន់នៅតាមកន្លែងមួយចំនួននៅលើទីផ្សារដូចគ្នាដែរ។

ដើម្បីដោះស្រាយបញ្ហាក៏ប្រឈមលើការផ្គត់ផ្គង់ទឹកដោះគោនៅលើទីផ្សារ លោក ជី សិលា បានអះអាងថា នៅចុងឆ្នាំ២០២៥ នេះ កសិដ្ឋានគិរីសួគ៍ គ្រោងនាំចូលពូជគោបន្ថែម ដើម្បីពង្រីកផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ ព្រោះកូនគោដែលកើតមក ក៏មិនអាចចិញ្ចឹមឱ្យធំធាត់ទាន់អាចយកទឹកដោះបាន បំពេញតាមតម្រូវការទីផ្សារដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៍ លក់ទឹកដោះគោទៅលើទីផ្សារក្នុងមួយខែប្រមាណជា ៥០ម៉ឺនលីត្រ។ ប៉ុន្តែ នៅកំឡុងខែមេសា និងឧសភា នេះ ទីផ្សារអាចនឹងមានការថយចុះប្រមាណជា ១០% ដោយសារតែ អាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យគោផលិតទឹកដោះបានតិច។

ចំពោះមុខ ទឹកដោះគោគិរីសួគ៍ ១០០% គឺ ផលិត និងលក់នៅក្នុងស្រុកនៅមិនទាន់មានលទ្ធភាពនាំចេញទៅកាន់ទីផ្សារខាងក្រៅនៅឡើយទេ ព្រោះទឹកដោះស្រស់ដែលដាក់ក្លាសេគឺនៅនាំចូលពីក្រៅប្រទេសនៅឡើយ។
សព្វថ្ងៃនេះ បើនិយាយពីទីផ្សារចំពោះមុខ កសិដ្ឋានគិរីសួគ៍ មានទីផ្សារនៅក្នុងស្រុកសម្រាប់នាំចេញប្រមាណ ៣០% ហើយចំនួនទីផ្សារក្នុងស្រុកក៏មានការកើនឡើងជាបណ្តើរៗ ប៉ុន្តែមិនទាន់អាចជំនួសទីផ្សារនាំចូលនោះទេ ដែលកត្តាទាំងនេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ទាំងការពង្រីកផលិតកម្ម ការគាំទ្រអតិថិជនទាំងអស់នៅក្នុងស្រុកឱ្យទទួលស្គាល់ និងទទួលយកទឹកដោះគោនៅក្នុងដែលមានគុណភាព និងតម្លៃអាចថោកជាងទឹកដោះគោនាំចូលប្រមាណ ៥% ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


