ព័ត៌មានជាតិ
Air Cambodia នឹងបើកជើងហោះហើរទៅកាន់ជប៉ុននាខែតុលាខាងមុខនេះ
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia/ K6) នឹងចាប់ផ្តើមធ្វើការហោះហើរទៅកាន់ប្រទេសជប៉ុនក្នុងខែតុលា ក្រោយពីអាជ្ញាធរនៃប្រទេសទាំងពីរបានផ្តល់ការអនុញ្ញាត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេចរ និងវិនិយោគមកកម្ពុជា។

យោងតាមលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីថា ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំង២ (កម្ពុជា និងជប៉ុន) បានឯកភាព និងអនុម័តលើការស្នើសុំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia/ K6) សម្រាប់ប្រតិបត្តិការអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ។
លោកថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia/ K6) នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរដឹកអ្នកដំណើរក្នុងពេលឆាប់ៗនេះ (ឆ្នាំ២០២៥) រវាង ភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ដោយឆ្លងកាត់ក្រុង ហ្វូចូវ (Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH – ហ្វូចូវ/FOC – កាន់សៃ/KIX)។ ប្រតិបត្តិការនោះនឹងមានចំនួន៤ជើង/ក្នុងមួយសប្តាហ៍ ពោលគឺ ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

អ្នកនាំពាក្យរូបនេះបានថ្លែងបន្តទៀតថា៖«បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករអាកាសយានដ្ឋានពាក់ព័ន្ធ ដើម្បីសម្រួលដល់ការផ្តល់សេវាកម្មចុះចតនៅតាមអាកាសយានដ្ឋានទាំងនោះ។ បើគ្មានអ្វីប្រែប្រួលនៅះទេ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការហោះដឹកជញ្ជូនអ្នកដំណើររបស់ខ្លួននៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ»។
យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានជើងហោះហើរចំនួន ១៧ ៤៣៤ ជើង កើន ១៩ ភាគរយ ក្នុងនោះអ្នកដំណើរចំនួន ១ ៩៦០ ៦៣៥ នាក់ កើន ១៩ ភាគរយ និងទំនិញចេញ-ចូលជិត ២ ម៉ឺនតោន ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបឡើងវិញជាលំដាប់បានប្រមាណ ៦៨ ភាគរយ ធៀបនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ១៩៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


