Connect with us

ជីវិតកម្សាន្ដ

ខេម នៅតែមិនភ្លេចបណ្តាំឪពុករឿងមួយ មុនក្លាយជាតារាចម្រៀងល្បីឈ្មោះ

បានផុស

នៅ

លោក ប៉ុន សុណារិន ហៅ ខេម បច្ចុប្បន្នត្រូវបានទស្សនិកជនិងអ្នកគាំទ្រដាក់ឈ្មោះជាកំពូលតារាចម្រៀង​សំឡេងស្អកខណ:ជាក្មេង​កំព្រា​ឪពុក និងចេញ​រក​លុយ​តាំង​ពី​នៅ​ក្មេងមកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបង្ហើបនូវប្រវត្តិកន្លងមក ថ្វីត្បិតលោក ខេម មិន​បាន​បញ្ចប់​ការ​សិក្សា​​រហូត​ដល់​ថ្នាក់​ឧត្តមសិក្សា​​ក្ដី ប៉ុន្ដែតារាប្រុសរូបនេះបានខំប្រឹងព្យាយាម​និងតស៊ូនៅ​ ក្នុងឆាកជីវិតរហូត​បាន​ក្លាយ​ជាតារា​ចម្រៀង​​​ជួរ​មុខ​មួយ​​រូប​នៅ​ក្នុង​ពិភព​សិល្ប:ស្របពេលដែលទីផ្សារបច្ចុប្បន្ន ខេម ក៏កំពុងជោគជ័យគួរឱ្យកត់សម្គាល់។

ទោះបីយ៉ាងណា ខេម មិនបានភ្លេចពីភាពលំបាករបស់ខ្លួនកាលពីអតីកាលឡើយខណ:មុននេះលោកក៏ បានរំលឹកពីបណ្តាំឪពុករឿងមួយមុនក្លាយជាតារាចម្រៀងល្បីឈ្មោះ។ លោក ខេម រៀបរាប់ថាលោកកើតក្នុងគ្រួសារក្រីក្រម្នាក់ដែលឪពុកជាជាងធ្វើផ្ទះឈើ និងរកត្រី។

លោក ខេម និយាយនឹកដល់រឿងអតីតកាលថា លោកនឹកចាំនូវប្រសាសន៍ផ្តាំផ្ញើរឪពុកដែលធ្លាប់ផ្តាំផ្ញើរ ដោយកាលណោះ ឪពុកលោកគាត់ជាមេជាងធ្វើផ្ទះឈើ និងរកត្រី លោកតែងផ្តាំថា ត្រូវតាមមើលអ្វីដែលគាត់ធ្វើ ហើយតែងប្រាប់ជារឿយៗថា ទាំងអស់នេះហើយជាកេរ្តិ៍ដែលពុកទុកឱ្យកូនព្រោះពុកក្រីក្រគ្មានអ្វីឱ្យកូនក្រៅពីចំណេះដឹងនោះទេ ពោលគឺចំណេះដឹងតពីគាត់គឺពុកគ្មានអ្វីឱ្យកូនៗទេ។

តារាចម្រៀងលោក ខេម បានបញ្ជាក់ថា “ខ្ញុំតែងមើលគាត់ធ្វើជានិច្ចដល់ធំឡើង ពុកខ្ញុំលោកក៏បានលាចាកលោកទៅតែហេតុអី្វខ្ញុំក្លាយជាអ្នកចម្រៀងវិញ តើមានអ្នកដូចខ្ញុំទេ? អនាគតពិតមិនអាចមើលឃើញទុកមុននោះទេ ប៉ុន្តែត្រូវតែតស៊ូនិងមានសង្ឃឹម”។

គេនៅចាំបានថា លោក ខេម កន្លងមកធ្លាប់បានទម្លាយរៀបរាប់ថា មានសំណួរជាច្រើនបានចោទសួរមកលោកថាហេតុអី្វមិនដែលឃើញលោកថតជុំជាមួយនឹងគ្រួសារមានឪពុកមានម្ដាយបងប្អូនជុំគ្នាដូចគេដូចឯងដូចសិល្ប:មួយចំនួន?

ឆ្លើយតបនឹងសំណួរនេះ ខេម បានលើកឡើងថាដោយសារតែស្ថានភាពក្រុមគ្រួសាររបស់លោកពេលនោះ មានជីវភាពក្រីក្រគ្មានលទ្ធភាពសូម្បីតែថតរូបជុំគ្នាមួយប៉ុស្តិ៍ គ្រាដែលលោកពុកខ្លួននៅមានជីវិត។ ប៉ុន្តែស្រាប់តែពេលកូនៗមានលទ្ធភាព ឪពុករបស់លោកបានលាចាកលោកបាត់ទៅហើយ នេះហើយជាហេតុផលដែលលោកមិនដែលមានរូបភាពថតជុំជាមួយគ្រួសារសោះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម