ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលបាលិស្ទិក ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយឥណ្ឌា
ប្រទេសប៉ាគីស្ថាន បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទិក Abdali កាលពីថ្ងៃសៅរ៍ទី៣ខែឧសភា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយឥណ្ឌា បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើភ្ញៀវទេសចរនៅតំបន់កាស្មៀរ។

យោងតាមមន្ត្រីយោធាប៉ាគីស្ថាន មីស៊ីលដែលមានរយៈចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ ត្រូវបានបាញ់បង្ហោះ ដើម្បីបង្កើនសុពលភាពនៃប្រតិបត្តិការ និងវឌ្ឍនភាពបច្ចេកទេស។ ការសាកល្បងនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាយុទ្ធសាស្ត្រចំពេលទំនាក់ទំនងទ្វេភាគីរវាងប៉ាគីស្ថាន និងឥណ្ឌាកាន់តែយ៉ាប់យ៉ឺន។
ការសាកល្បងមីស៊ីល ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយកាំភ្លើងកាលពីថ្ងៃទី២២ខែមេសា នៅទីក្រុងរមណីយដ្ឋាន Pahalgam ស្ថិតនៅក្នុងតំបន់ជម្លោះកាស្មៀរ ដែលអ្នកទេសចរ ២៦នាក់មកពីរដ្ឋចំនួន១៣ របស់ឥណ្ឌាត្រូវបានសម្លាប់។ ឥណ្ឌាបន្ទោសប៉ាគីស្ថានចំពោះការសម្លាប់រង្គាលនេះ ត្រូវតែប៉ាគីស្ថានបដិសេធ។
ជាការឆ្លើយតបទៅនឹងការវាយប្រហារ ឥណ្ឌាបានផ្អាកទំនាក់ទំនងការទូត និងសេដ្ឋកិច្ចសំខាន់ៗ រួមទាំងការហាមឃាត់នាវា និងផលិតផលនាំចូលពីប៉ាគីស្ថាន។ ប៉ាគីស្ថាន បានសងសឹកដោយការបញ្ឈប់ពាណិជ្ជកម្មតាមព្រំដែន បិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះឥណ្ឌា និងបណ្តេញអ្នកការទូតឥណ្ឌាចេញ។
សូមបញ្ជាក់ថា ប្រទេសទាំងពីរ ធ្លាប់មានប្រវត្តិជម្លោះលើតំបន់កាស្មៀរ ដោយបានធ្វើសង្គ្រាមចំនួនបីលើករួចមកហើយតាំងពីទទួលបានឯករាជ្យ៕

ដោយ៖ ឈាង
ចុចអាន៖ រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


