ព័ត៌មានជាតិ
ម្ចាស់ជន្លង់ម្រេច ចេញមុខសុំទោសដែលចោទប្រកាន់សមត្ថកិច្ចថាដកហូតជន្លង់ម្រេចគ្មានមូលហេតុ
លោក សឿន នឿន អាយុ៤៧ឆ្នាំ ដែលជាកសិករដាំដំណាំម្រេច រស់នៅភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីលោកបានចោទប្រកាន់ទៅលើសមត្ថកិច្ចថា ដកហូតយកជន្លង់ម្រេចរបស់ខ្លួនដោយពុំមានមូលហេតុ។

ការទទួលស្គាល់កំហុសនេះ បន្ទាប់ពីមានហេតុការណ៍កើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ កម្លាំងជំនាញមន្ទីរបរិស្ថានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាបដកហូតយកជន្លង់ម្រេចរបស់ឈ្មោះ សឿន នឿន ចំនួន ៥០០ជន្លង់ ដែលលោកបានទិញទុកដាំដំណាំម្រេចក្នុងចំការ ។ ដោយសារការដកជន្លង់ម្រេចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារលោក សឿន នឿន ក៏កើតមានកំហឹងជាខ្លាំង រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកបានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន(កម្ពុជាថ្មី) ដោយមានបញ្ចេញកំហឹង និងពាក្យសម្តីពុំគប្បី ធ្វើឱ្យប៉ះពាល់ទៅលើមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

ក្នុងលិខិតសុំទោសេជាសាធារណៈ ផ្តិតមេដៃដោយលោក សឿន នឿន ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា៖«ចំពោះទង្វើខ្ញុំបាទខាងលើ ខ្ញុំបាទសូមខន្តីអភ័យទោស ចំពោះការបញ្ចេញអារម្មណ៍ និងពាក្យសម្តីមួយពេលទាំងកំហឹងដោយខ្វះការពិចារណា ធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសទៅលើចំពោះមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ។ ហេតុនេះខ្ញុំសូមទទួលខុសត្រូវទាំងស្រុង និងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការខុសឆ្គងនោះ ខ្ញុំនឹងព្យាយាមកែតម្រូវ និងបង្កើនការប្រុងប្រយ័ត្នក្នុងពេលអនាគត»។

ភ្ជាប់ជាមួយការសុំទោសនេះ លោក សឿន នឿន បានសន្យាថា នឹងមិនប្រព្រឹត្តនូវកំហុសឆ្គងខាងលើ ដោយចេតនាក្តី អចេតនាក្តី បន្តទៀតទេ ។ ជាមួយគ្នានេះ លោកបានគោរពថ្លែងអំណរគុណដល់មន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែជួយសម្របសម្រួល ផ្សព្វផ្សាយ ណែនាំឱ្យរូបលោក និងតំណាងប្រជាកសិករដាំម្រេចជាច្រើននាក់ទៀតទូទាំងស្រុកពេជ្រាដា បានដឹងអំពីច្បាប់ និងនីតិវិធី ដើម្បីជួយកសិករដាំដំណាំម្រេច ជាពិសេសទិញជន្លង់ម្រេចស្របច្បាប់យកមកដាំបន្តទៀតបាន៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ