ជីវិតកម្សាន្ដ
តារាសម្ដែង Sirilak Kwong ក្លាយជាតារាថៃគំរូសម្រាប់ស្រីៗចង់កែសម្ផស្សតាម
បើនិយាយពីរូបសម្រស់របស់នារីថៃគ្រប់សម័យកាល មនុស្សគ្រប់គ្នាច្បាស់ជានឹកដល់នាង Aum Patcharapa ព្រោះមិនថា ប៉ុន្មានឆ្នាំកន្លងផុតទៅ ទម្រង់មុខដ៏ល្អឥតខ្ចោះរបស់កំពូលតារាលំដាប់លេខមួយរូបនេះ នៅតែជាទម្រង់វះកាត់កែសម្ផស្សដ៏ពេញនិយមសម្រាប់នារីៗធ្វើជាគំរូ ដាក់ទៅវេជ្ជបណ្ឌិតមិនដែលផ្លាស់ប្តូរឡើយ។

ទោះជាយ៉ាងណាក៏ដោយ និន្នាការបានចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុងនាសម័យកាលឆ្នាំ២០២៥ ស្របពេលដែលតារាស្រីម្នាក់ទៀតបានក្លាយជាតួឯកលេខមួយប្រចាំប្រទេសថៃ ដោយត្រូវស្រ្តីថៃជាច្រើនជ្រើសរើសយករូបនាងជាឯកសារយោងក្នុងការវះកាត់កែសម្ផស្ស។
យោងតាមសម្ដីរបស់ Belgium Phawinee ម្ចាស់អាជីវកម្មវះកាត់កែសម្ផស្សដ៏ល្បី និងជាប្អូនស្រីរបស់ DJ Bookko បានបង្ហើបតាមរយៈកម្មវិធី Nine Entertain ថា សព្វថ្ងៃមានអតិថិជនស្រីថៃជាច្រើនប្រើប្រាស់រូបថតរបស់តារាសម្ដែង Sirilak Kwong ដែលមានឈ្មោះហៅក្រៅថា Lingling ធ្វើជាគំរូសម្រាប់ការកែទម្រង់មុខ។ ជាពិសេស ភ្នែក ច្រមុះ និងមាត់ ដែលកំពុងមានតម្រូវការខ្ពស់បំផុតនាពេលបច្ចុប្បន្ន។
Belgium បាននិយាយថា ឯកសារយោងដែលពេញនិយមបំផុតនៅពេលនេះគឺបានទៅលើតារាសម្ដែងស្រីថៃជាប់សែស្រលាយហុងកុង និងត្រូវគេស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែងក្នុងភាពយន្តស្រីស្រលាញ់ស្រី (GL)។ ចំពោះគម្រូដែលពួកគេចង់បានមានដូចជា ភ្នែក និងច្រមុះ ហើយអ្នកខ្លះចង់កែសម្ផស្សដើម្បីឲ្យមើលទៅដូចបេះដាក់ទៅនឹងតារាស្រីវ័យ២៤ឆ្នាំថែមទៀតផង។
មិនតែប៉ុណ្ណោះ រូបភាពនៃគម្រូវកែសម្ផស្សរបស់តួឯកស្រីនៅក្នុងរឿង «The Secret of Us» ក៏ត្រូវគេយកទៅបង្ហាញដល់គ្រូពេទ្យវះកាត់នៅប្រទេសកូរ៉េខាងត្បូង ដែលនោះឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងបំណងប្រាថ្នាចង់បានរូបរាងស្រដៀងគ្នាទៅនឹង Lingling ក្នុងចំណោមនារីថៃសម័យទំនើបជាច្រើន។
យ៉ាងណាមិញ កាលពីជំនាន់តារាសម្ដែងរៀមច្បង Aum Patcharapa កំពុងឡើងកូដខ្លាំង ស្រ្តីថៃជាច្រើនមានបំណងប្រាថ្នាចង់បានរូបសម្រស់ស្អាតដូចតារាជួរមុខរូបនេះយ៉ាងខ្លាំង។ អ្នកខ្លះថែមទាំងហ៊ានចំណាយលុយទាំងដុំៗជួលគ្រូពេទ្យល្បីៗធ្វើយ៉ាងណាឲ្យពួកគេប្រែទៅជា Aum ទី២ថែមទៀតផង។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ និន្នាការមុខមាត់របស់សដ្ធិនី Aum លែងសូវក្លាយជាចំណាប់អារម្មណ៍ដូចពីមុនទៀតហើយ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងយូធូប Lee Jin-ho អះអាងថា សារសំឡេងបែកធ្លាយរវាង Kim Sae ron និង Kim Soo-hyun គឺជា AI សុទ្ធសាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


