សុខភាព
គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ
យោងសារព័ត៌មាន Daily Mail បានដកស្រងសម្ដីរបស់លោកវេជ្ជបណ្ឌិត Nahed Ali វេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិកបានព្រមានថា ការដេកជាមួយកង្ហារ អាចបណ្តាលឲ្យរាងកាយជួបប្រទះភាពតានតឹងលាក់កំបាំងដូចជា រលាកផ្លូវដង្ហើម ភាពតានតឹងសាច់ដុំ ការរីករាលដាលអាចបង្កឲ្យមានរោគសញ្ញា ជាពិសេសចំពោះអ្នកដែលមានអាឡ័កស៊ី ឬជំងឺហឺតជាដើម។

ជាពិសេសថែមទៀត ខ្យល់ត្រជាក់ពីកង្ហារធ្វើឲ្យស្ងួតច្រមុះ និងបំពង់ក មានទឹករំអិលកើតឡើងនៅក្នុងបំពង់ក និងច្រមុះ។ នេះអាចនាំឲ្យមានការក្អករ៉ាំរ៉ៃ ស្អក ឬរលាក sinusitis (លទ្ធផលនៃប្រតិកម្មរលាក ឬការឆ្លងមេរោគពីមេរោគ បាក់តេរី ឬផ្សិត)។
ការបើកកង្ហារពេញមួយយប់ ហានិភ័យនៃជំងឺផ្សេងៗដូចជា៖
១. ដង្ហើមខ្លី – ការកើនឡើងនូវជាតិរំអិល
ខ្យល់ស្ងួតពីកង្ហារ នឹងធ្វើឲ្យផ្លូវដង្ហើមផលិតទឹករំអិលច្រើនជាងធម្មតា។ បណ្តាលឲ្យភាគល្អិតផ្សេងៗដែលជាភ្នាក់ងារចម្លងរោគ និងសារធាតុអាឡ័កស៊ី ប្រកាន់ខ្ជាប់ទៅនឹងជាលិការរសើប នាំឲ្យមានជំងឺក្អករ៉ាំរ៉ៃ ស្អក ឬតឹងច្រមុះ។
២. រំញោចជំងឺហឺត និងអាឡ័កស៊ី
កង្ហារដែលបាញ់ខ្យល់ពេញមួយយប់ នឹងផ្លុំធូលី លំអង និងសត្វល្អិតមកលើអាកាសកាន់តែច្រើន។ កាលបើយើងស្រូបចូលសួតមុនពេលគេង ហានិភ័យនៃការកើតឡើងវិញ ជាពិសេសចំពោះអ្នកជំងឺហឺត អាចជាជនរងគ្រោះមុនគេបង្អស់។
៣. រលាកសាច់ដុំ-ឈឺពេលព្រឹក
លោកវេជ្ជបណ្ឌិត Ali បានពន្យល់ថា ខ្យល់ត្រជាក់ដែលប៉ះលើសាច់ដុំ និងសន្លាក់របស់អ្នកអស់រយៈពេលជាច្រើនម៉ោងអាចនឹងធ្វើឲ្យសីតុណ្ហភាពជាលិកាមានការធ្លាក់ចុះបន្តិច។ បណ្តាលឲ្យមានភាពតានតឹងសាច់ដុំធម្មជាតិ ហើយការឈឺចាប់នឹងបន្តរហូតពេញដលរាងកាយ។
ទោះជាកង្ហារជាភ្នាកងារចម្លងរោគនិងមានហានិភ័យជំងឺក៏ដោយ ក៏លោកវេជ្ជបណ្ឌិតមិនបានហាមឃាត់ដាច់ខាតចំពោះការប្រើប្រាស់ឡើយ។ តាមការណែនាំពីគ្រូពេទ្យជំនាញគ្រានតែអ្នកកែតម្រូវវិធីប្រើប្រាស់ ដើម្បីចៀសវាងផលប៉ះពាល់ទៅថ្ងៃមុខ។
-ដាក់កង្ហារបែរមុខទៅជញ្ជាំង កុំដាកលើគ្រែដោយផ្ទាល់។
-កំណត់ពេលវេលាបិទដោយស្វ័យប្រវត្តិ បន្ទាប់ពីការគេងដំបូង (ប្រហែល ៩០នាទី) ។
-ត្រូវបោកគក់ភួយនិងកម្រាលពូក វាំងននឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយបរិមាណធូលីនៅក្នុងបន្ទប់។
-ទុកទឹកមួយកែវនៅក្បែរគ្រែរបស់អ្នក ដើម្បីផឹកនៅពេលយប់ នៅពេលដែលបំពង់ករបស់អ្នកស្ងួត។
ទន្ទឹមគ្នានោះដែរ សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) ក៏ផ្តល់អនុសាសន៍ឲ្យបិទបង្អួចនៅពេលថ្ងៃផងដែរ។ បន្ទាប់មកបើកវានៅពេលយប់ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ ដើម្បីរក្សាសីតុណ្ហភាពក្នុងបន្ទប់ឲ្យកាន់តែត្រជាក់ដោយមិនចាំបាច់ប្រើកង្ហារគ្រប់ពេលវេលាឡើយ។
លើសពីនេះ ប្រសិនបើអ្នកត្រូវការគេងបើកកង្ហារពេញ២៤ម៉ោង គួរប្រើជាមួយនឹងការប្រុងប្រយ័ត្ន កុំឲ្យខ្យល់បក់មកលើរាងកាយដោយផ្ទាល់។ គ្រប់គ្រងពេលវេលាបើក និងបិទឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាសុខភាពដែលអាចកើតឡើងដោយមិនដឹងខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


