ព័ត៌មានជាតិ
បុគ្គលបើកបរមិនប្រុងប្រយ័ត្ន ស្ថិតក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យស្លាប់អ្នកដទៃ មានទោសបែបណា?
គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាមួយគួរឱ្យព្រួយបារម្ភសម្រាប់ប្រជាជនខ្មែរ ដែលឆក់យកអាយុជីវិតមនុស្សចន្លោះ ៤ ទៅ៥នាក់ ក្នុងមួយថ្ងៃៗ ដោយសារកត្តាបើកបរមិនគោរពច្បាប់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង កត្តាផ្លូវថ្នល់ និងកត្តាផ្សេងៗទៀត។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែឧសភា មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយមន្ត្រីប៉ូលិសម្នាក់បើកបរក្រោមស្ថានភាពស្រវឹង បានបើករថយន្តបុករះម៉ូតូកង់បី ៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង បណ្តាលឱ្យបុរសបើកកង់បីម្នាក់ស្លាប់ និងរងរបួសធ្ងន់ ស្រាល៥នាក់ នៅមុខក្រសួងមហាផ្ទៃ។

ក្រឡេកមកមើលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវិញ តើ បុគ្គលដែលបើកបរដោយមិនមានការប្រុងប្រយ័ត្ន ស្ថិតក្នុងស្ថានភាពស្រវឹង ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ធ្វើឱ្យស្លាប់ ឬរបួស ត្រូវមានទោសបែបណា? បើតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលធ្វើវិសោធនកម្មថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មាត្រា ៨៥ បានបញ្ជាក់ថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤លានរៀល ទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល កាលបើអំពើទាំងនេះប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖
ក.បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ.ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
គ.បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។
ឃ.រត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស៖
១.ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនៃការប្រកបវិជ្ជាជីវៈនេះចាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ។
២.ការហាមឃាត់ចំពោះការបើកយានយន្ត ទោះបីជាប្រភេទណាក៏ដោយ រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។
៣.ការព្យួរលិខិតបើកបររយៈពេល ៥ឆ្នាំ យ៉ាងច្រើន។
៤.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែ យ៉ាងច្រើន។
៥.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសក្នុងសារព័ត៌មាន។
៦.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ រយៈពេល ៨ខែ យ៉ាងច្រើន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


