ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្រកាសអាសន្នភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់បំផុត ក្រោយពីផ្ទុះ៨ដងជាប់ៗគ្នា
យោងតាមការចុះផ្សាយនៅថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥របស់ទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរឥណ្ឌូណេស៊ី បានប្រកាសអាសន្ននៃភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីវាបានផ្ទុះចំនួន៨ដងជាប់ៗគ្នាកាលពីចុងសប្តាហ៍។

ក្រោយការផ្ទុះ ភ្នំភ្លើងដ៏សកម្មនេះបានព្រួសពពកផេះហោះឡើងពាសពេញផ្ទៃមេឃក្នុងកម្ពស់ពី៣ទៅ៥,៥គីឡូម៉ែត្រកាលពីថ្ងៃអាទិត្យនៅវេលាម៉ោង៨យប់។ Lewotobi Laki-laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១ ៧០៣ម៉ែត្រ នៅលើកោះទេសចរណ៍ Flores នៅតែបន្តបញ្ចេញពពកផេះបន្ថែមទៀតនៅព្រឹកថ្ងៃនេះនៅកម្ពស់ ១,២គីឡូម៉ែត្រពីលើរណ្ដៅរបស់វា។ លោក Muhammad Wafid ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ឥណ្ឌូណេស៊ី បាននិយាយថា «ការវិភាគរបស់យើងបានបង្ហាញថា សកម្មភាពរបស់ភ្នំភ្លើង Lewotobi Laki-laki នៅតែមានកម្រិតខ្ពស់នៅឡើយ» ដោយបានព្រមានអំពីការផ្ទុះដ៏ធំថែមទៀត។
អ្នកស្រុកត្រូវបានគេណែនាំឲ្យជម្លៀសចេញចម្ងាយ៦គីឡូម៉ែត្រជុំវិញភ្នំភ្លើង ហើយត្រូវពាក់ម៉ាស់ដើម្បីការពារប្រឆាំងនឹងការស្រូបផេះ។ អាជ្ញាធរក៏បានព្រមានផងដែរអំពីហានិភ័យនៃលំហូរកម្អែរត្រជាក់ដែលមានប្រភពចេញពីភ្នំភ្លើង ជាពិសេសប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឲ្យមានភក់ និងកម្ទេចកម្ទីដ៏គ្រោះថ្នាក់ជន់លិចនៅក្នុងទន្លេ។
កាលពីខែមីនា ការផ្ទុះនៅភ្នំភ្លើង Lewotobi Laki-laki បាននាំឲ្យមានការរំខានដល់ការហោះហើរ ក្នុងនោះមានការលុបចោល និងពន្យារពេលនៅក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដូចជា Jetstar និង Qantas Airways។ ការផ្ទុះដ៏ធ្ងន់ធ្ងរជាងនេះកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ “រង្វង់ភ្លើង” ឬហៅថា “Ring of Fire” ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងគឺជារឿងដែលការកើតឡើងជាញឹកញាប់។ ភ្នំភ្លើងសកម្មនៅឥណ្ឌូណេស៊ី មានចំនួនសរុប ១២៧កន្លែង៕


ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


