ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ឃុំខ្លួនមន្ត្រី៣នាក់ ជុំវិញហេតុការណ៍លិចនាវាចម្បាំង
ប្រទេសកូរ៉េខាងជើង បានឃុំខ្លួនមន្ត្រីចំនួន៣នាក់ ជុំវិញហេតុការណ៍លិចនាវាចម្បាំងនៅថ្ងៃសម្ពោធ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យមេដឹកនាំ គីម ជុងអ៊ុន ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង។

តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ មន្ត្រីទាំងបីនោះសុទ្ធសឹងជាអ្នកទទួលខុសត្រូវចំពោះការលិចនាវា ដែលមានម្នាក់ជាប្រធានវិស្វករនៃរោងចក្រផលិតនាវា Chongjin ភាគខាងជើង, ម្នាក់ជាមេផ្នែកផលិតនាវា និងម្នាក់ទៀតជាប្រធានរដ្ឋបាលប្រចាំទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថាតើ អ្នកទាំង៣នឹងត្រូវទទួលទោសអ្វី និងធ្ងន់កម្រិតណា ប៉ុន្តែមុននេះ លោក គីម បានហៅហេតុការណ៍លិចនាវា ថាជា «ឧទ្ទវហេតុធ្ងន់ធ្ងរបំផុត» និងជាអំពើឧក្រិដ្ឋកម្មដែលមិនត្រូវបណ្តោយឲ្យកើតមាន និងមិនអាចអត់ឱនឲ្យបានឡើយ។

សូមជម្រាបជាថ្មី នាវាចម្បាំងទម្ងន់ ៥ ០០០តោនមួយគ្រឿងត្រូវលិចក្នុងពិធីដាក់សម្ពោធ នៅចំពោះមុខលោក គីម ជុងអ៊ុន ព្រោះដាក់ចុះខុសបច្ចេកទេស នៅឯកំពង់ផែក្រុង Chongjin។
លោកគីម បានចេញបញ្ជាដាច់ណត្តិ ធ្វើយ៉ាងណា ត្រូវស្រង់និងជួសជុលនាវានេះឲ្យស្អាតវិញ ឲ្យបានមុខកិច្ចប្រជុំគណបក្សដ៏សំខាន់នៅខែមិថុនាខាងមុខនេះ។

នាវានេះ មានបំពាក់ជាមួយប្រព័ន្ធអាវុធទំនើបរួមទាំងមីស៊ីល Ballistic និង Cruise ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ហើយនឹងដាក់ឲ្យធ្វើបេសកកម្មនៅឆ្នាំក្រោយ។
យ៉ាងណាមិនមានរបាយការណ៍អំពីជនរងគ្រោះទេក្នុងហេតុការណ៍នោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


