Connect with us

សេដ្ឋកិច្ច

តម្លៃដំឡូងមីធ្លាក់ចុះ ធ្វើឱ្យកសិករកាត់បន្ថយផ្ទៃដីដាំដុះប្រមាណ ៣០%

បានផុស

នៅ

ប្រធានសមាគមដំឡូងមីខ្មែរ លោក អិល ឈិញ បានឱ្យដឹងថា ការដាំដុះដំឡូងមី​នៅរដូវ​កាល​ថ្មី​ឆ្នាំនេះ ទំនងធ្លាក់ចុះប្រមាណ ៣០% ដោយសារតែតម្លៃដំឡូងមីបានធ្លាក់ចុះ ធ្វើឱ្យកសិករ​ខាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់រដូវដាំដុះដំឡូងមីឆ្នាំនេះ កសិករនៅតំបន់មួយចំនួន បានបញ្ចប់ការដាំដុះរបស់ខ្លួនហើយ ពោលគឺពួកគាត់បានចាប់ផ្ដើមដាំចន្លោះពីខែ មីនា ដល់ខែ ឧសភា ខណៈនៅខែ មិថុនា មាន​ការ​ដាំ​ដុះនៅសល់តិចតួចប្រមាណ ១០%។

លោកថា រដូវធ្លាក់ភ្លៀងឆ្នាំនេះ ផ្ដល់ការលូតលាស់ល្អសម្រាប់ដំឡូងមី ខណៈការ​ប្រមូល​ផល​រដូវ​ឆ្នាំ​នេះ​ សម្រេចបានប្រមាណ ៧០%។ លោក អិល ឈិញ បានឱ្យដឹងថា ការប្រមូលផលដំឡូងមីចាប់ផ្ដើពីខែ ១១ ដល់ខែ ៥ ហើយ​ច្រើន​ជាង​គេគឺខែ ២ និងខែ ៣។ បច្ចុប្បន្នតម្លៃដំឡូងមីស្រស់លក់បាន ១២០ រៀល ក្នុងមួយគីឡូក្រាម ធ្លាក់ចុះប្រមាណជាង ៥០% ធៀបនឹងឆ្នាំមុន។

យោងតាមក្រសួងកសិកម្ម នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,០៨ លានតោន ធ្លាក់ចុះជាង ១៦%, ចំណិតដំឡូងមីសម្រេចបានជាង ៩៧ ម៉ឺនតោន (៩៧៤៣៣១) កើន ៣៣,៧០% និងម្សៅដំឡូងមីជាង ៣៤,៥៩ ម៉ឺនតោន កើន ១,៦៧%។

នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន។

នៅឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយ​កែ​​ច្នៃក្នុង​ស្រុក ៥% ដែលបានរួម​ចំណែក​ប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៨ វិនាទី មុន

តម្លៃដំឡូងមីធ្លាក់ចុះ ធ្វើឱ្យកសិករកាត់បន្ថយផ្ទៃដីដាំដុះប្រមាណ ៣០%

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ចិនកត់ត្រាពីកំណើនប្រាក់ចំណេញឧស្សាហកម្មខែមុន ទោះបីប្រឈមពន្ធអាមេរិក

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ

ជីវិតកម្សាន្ដ១១ នាទីutes មុន

ស្រ្តីដែលបង្ខូចកេរ្តិ៍ឈ្មោះកីឡាករឆ្នើម Son Heung Min ត្រូវមហាជនច្រឡំថា ជាតារាចម្រៀងកំពុងល្បី

ព័ត៌មានជាតិ១១ នាទីutes មុន

ទីម័រឡេស្តេចូលជាសមាជិកអាស៊ានពេញសិទ្ធិ រំលេចឱ្យឃើញពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម