កីឡា
ដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ កម្ពុជាបានប្រជុំ២លើក សម្រេចបញ្ជូន ៤០ប្រភេទ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មកដល់ពេលនេះកម្ពុជាបានចូលរួមប្រជុំ ២លើករួចមកហើយជាមួយម្ចាស់ផ្ទះថៃ ពីដំណើរការនៃការចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

លោក ញ៉ាន សុខវិសាល
លោក ញ៉ាន សុខវិសាល នាយបេសកកម្មរបស់កម្ពុជាបានឲ្យដឹងថា មកដល់ពេលនេះខាងកម្ពុជាបានចូលរួមប្រជុំអំពីដំណើរការងារឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃបាន ២លើករួចមកហើយ។ ក្នុងនោះកម្ពុជាសម្រេចបញ្ជូន ៤០ប្រភេទកីឡាក្នុងចំណោម ៥០ប្រភេទកីឡាដែលម្ចាស់ផ្ទះដាក់ឲ្យប្រកួត។

រូបភាពពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម
មានការផ្លាស់ប្ដូរទៀតយ៉ាងណានោះរង់ចាំមើលដំណាក់កាល Entry By Name នៅចន្លោះខែមេសា បន្តទៀតទើបអាចបញ្ជាក់បានថា ប្រភេទកីឡាណាខ្លះ និងកីឡាករ កីឡាការិនី ណាខ្លះមានឈ្មោះអាចចូលរួមប្រកួតបាន។ អំឡុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ហើយនាយបេសកកម្មក៏នឹងត្រូវទៅចូលរួមប្រជុំជាថ្មីទៀតនៅទីក្រុងបាងកក។

លោក ញ៉ាន សុខវិសាល និងលោក វ៉ាត់ ចំរើន
បញ្ជាក់ដែរថា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នេះនឹងធ្វើឡើងនៅប្រទេសថៃ ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាគ្រោងនឹងបញ្ជូន ៤០ប្រភេទកីឡាចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់អាស៊ានមួយនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


