ព័ត៌មានជាតិ
សហជីពតំណាងកម្មករជិត ៥ ម៉ឺននាក់ ប្រកាសគាំទ្រពេញទំហឹងលើវិធានការ ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់កាត់ផ្ដាច់អគ្គិសនី និងអ៊ីនធឺណិតពីកម្ពុជា
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់កាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតពីកម្ពុជា។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដល់កម្ពុជា។

លោកបញ្ជាក់ថា «យើងខ្ញុំជាសហជីពទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុងនូវខ្លឹមសារដែលមានទាំង ៦ ចំណុច ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដោយមានការជឿជាក់យ៉ាងមុតមាំបំផុតនូវវិធានការដែលបានដាក់ចេញជាចំណាត់ការដែលជាយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសប្រកាន់ភ្ជាប់នូវស្មារតីស្នេហាជាតិ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការការពារនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា»។

លោកបានមើលឃើញពីភាពឈ្លាសវៃរបស់ សម្តេចធិបតី ក្នុងការបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីជាក់ចេញនូវវិធានការផ្សេងៗ បន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀត។
ជាមួយគ្នានេះ CWPUC បានគាំទ្រ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៅកាន់រាជរដ្ឋាភិបាល ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី គឺកម្ពុជាត្រូវបិទការផ្សាយភាពយន្តថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា ហើយបើសិនជាថៃនៅតែប្រមាថកម្ពុជា នោះកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសជាការប្រើទំនិញក្នុងស្រុក។
ករណីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ ឬមិនកាត់នៅពេលណាមួយនោះ គឺ កម្ពុជា បានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតខ្លួនឯង ដោយមិនចាំបាច់ទិញពីប្រទេសថៃ៕

-
នយោបាយ២០ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន