Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រាំ​​​ ស្នើ​ឲ្យ​ ពូទីន​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ខណៈរុស្ស៊ី​ថ្កោលទោសការវាយប្រហារអ៊ីរ៉ង់​

បានផុស

នៅ

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​ប្រារព្ធ​ខួប​កំណើត​​​​វ័យ​​៧៩​ឆ្នាំ ជាមួយ​​​​​ការ​ធ្វើព្យុហយាត្រា​កងទ័ព​​សហរដ្ឋអាមេរិក​ដ៏កម្រ ក្នុងពេលសង្គ្រាម​ផ្ទុះ​ឡើង​យ៉ាងកក្រើក​​នៅ​​មជ្ឈឹមបូព៌ា និង​​នៅ​អ៊ុយក្រែន បាន​​និយាយ​​តាមទូរស័ព្ទ​ជាមួយ​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ​រ ពូទីន មួយថ្ងៃ​មុន​​អំពី​សង្គ្រាម​​នៅ​​​​អ៊ីរ៉ង់ និង​ សង្គ្រាម​នៅអ៊ុយក្រែន​។

​លោក ដូណាល់ ត្រាំ និង​សមាជិករដ្ឋាភិបាល​របស់​លោកក្នុង​ពិធី​ព្យុហយាត្រា​នៅ​អាមេរិក។​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ជំនួបតាមទូរស័ព្ទ​​​រវាង​​​មេដឹកនាំ​​មហា​អំណាច​នុយក្លេអ៊ែរសហរដ្ឋអាមេរិក​និងរុស្ស៊ី​ កាលថ្ងៃ​សៅរ៍​​ ដែល​ត្រូវ​បាន​​​បណ្តាញ​សារព័ត៌មាន​បស្ចឹមប្រទេស​​ជាច្រើន រាយការណ៍ថា ​​កំពូល​មេដឹកនាំទាំងពីរ​បាន​ចំណាយ​ពេលតិចតួច​​​និយាយ​​ពី​ការ​ស្វែងរកសន្តិភាព​នៅអ៊ុយក្រែន​ ដោយភាគី​ទាំងពីរផ្តោត​លើ​​​វិបត្តិអ៊ីរ៉ង់​និង​អ៊ីស្រាអែល​​ ដែលឈានចូល​ដល់​ថ្ងៃទី​៣​នៅថ្ងៃ​នេះ​។

ការវាយ​ប្រហារ​របស់អ៊ីស្រាអែល​​លើ​ប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្ត​រុស្ស៊ី​​​​ដ៏​​ខ្លាំង​ក្លា​​ក្នុងការគាំទ្រ​រុស្ស៊ី​​​​ និង​ផ្គត់ផ្គង់​អាវុធ​​​ឲ្យរុស្ស៊ី​​ធ្វើសង្គ្រាម​នៅអ៊ុយក្រែន​នោះ បាន​ធ្វើ​ឲ្យ​រុស្ស៊ី​​​ខឹងខ្លាំងបំផុត និង​ចាត់ទុក​​ការវាយប្រហារ​របស់​​អ៊ីស្រាអែលលើ​អ៊ីរ៉ង់​ដែល​គ្មានការ​បង្ក​ហេតុសោះ​។

​អ្វីដែលគួរ​ឲ្យ​កត់សម្គាល់​នោះ ​តាម​សារ​​បង្ហោះតាមបណ្តាញសង្គម Truth Social ​របស់​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បានស្នើ​​ឲ្យ​លោក ពូទីន បញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន ហើយថា សង្គ្រាម​នៅ​​​អ៊ីរ៉ង់​ក៏គួរ​តែ​បញ្ចប់ដូចគ្នា។

​លោក បាន​សរសេរ​បន្ត​ថា៖«​​លោក​ពូទីន​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​ដែរ​ សង្គ្រាម​អ៊ីស្រាអែល​និង​អ៊ីរ៉ង់គួរតែ​ត្រូវ​បញ្ចប់​ ដែលខ្ញុំ​​​បាន​ពន្យល់​ សង្គ្រាម​របស់​គាត់​គួរ​ក៏ត្រូ​វបញ្ចប់​ដូចគ្នាដែរ​»។

ប្រធានា​​​ធិបតិ ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​បាន​ជជែក​​​​ស្ថាន​​ភាព​​​​ជុំវិញ​​អ៊ីរ៉ង់​យ៉ាងលម្អិត​​ជាមួយ​​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរពូទីន ​នៅថ្ងៃសៅរ៍។​

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះ​លើបណ្តាញសង្គម Truth Social ​របស់​លោកថា៖«​​ប្រធានាធិបតី​ ពូទីន បាន​ហៅ​មកកាន់​ខ្ញុំ​នៅ​ព្រឹក​​​នេះ​​​​ ជូនពរ​​​ខ្ញុំ​​​​ល្អ​​ៗ​​ក្នុងថ្ងៃ​កំណើត ​ប៉ុន្តែ​​​​​កាន់តែសំខាន់​ជាង​នេះ​ទៅទៀត​នោះ ការ​ជជែក​ពី​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ដែលគាត់​ស្គាល់ច្បាស់​ណាស់។ យើង​​និយាយគ្នា​យ៉ាងវែង​​ ដោយ​ពេលវេលាតិច​​​តួច​ ​និយាយអំពី​រុស្ស៊ី​និង​អ៊ុយក្រែន ប៉ុន្តែ​​​នឹង​និយាយ​​​វា​នៅ​សប្តាហ៍ក្រោយ​»។

​​​​យោង​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងា​ព័ត៌មានរុស្ស៊ី TASS ​​ជំនួយ​ការ​​​របស់​វិមាន​ក្រឹមឡាំង លោក Yury Ushakov ​បាន​ប្រាប់​អ្នកសារព័ត៌មានថា ​ការ​​លោក​ពូទីន​​បាន​បញ្ជាក់​ប្រាប់​ លោក ត្រាំ​ ថា ​​ទីក្រុងមូស្គូ​​​ត្រៀម​ខ្លួន​រួច​រាល់​​ដើម្បី​បន្ត​ចរចា​ជាមួយ​​​ទីក្រុងកៀវ​​ ក្រោយ​ថ្ងៃ ទី​២២​ខែមិថុនា​​។

យោង​សេចក្តីរាយការណ៍​​​​បស្ចឹមប្រទេស កិច្ចប្រជុំ​​​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាតិ (UNSC) ​ក្រោយ​កា​រវាយប្រហារ​​របស់​អ៊ីស្រាអែល​​​ដែល​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ តំណាង​​​ប្រទេស​ចិន​ និង​រុស្ស៊ី​​បាន​ចេញសេចក្តីថ្លែងការណ៍​​ថ្កោល​ទោស​​តការ​វាយប្រហារយោធា​​​របស់​​អ៊ីស្រាអែល​លើ​ប្រទេសអ៊ីរ៉ង់ ដោយ​អំពាវនាវ​​ឲ្យ​មាន​ការ​បញ្ចប់​​​ជាបន្ទាន់ចំពោះ​ការ​កើន​ឡើង​នេះនិង​​ព្រមាន​អំពី​​ផល​​វិបាក​សកលលោក​ធ្ងន់ធ្ងរ​។

​សារព័ត៌មាន I24 បាន​ស្រង់សម្តី លោក ​Fu Cong ​​​ឯកអគ្គ​រដ្ឋទូត​ចិន​​​​ប្រចាំ​អង្គការ​សហប្រជាជាតិ ដោយ​​បាន​​​​ថ្កោល​ទោស​នូវ​​អ្វី​ដែលលោកបាន​ពណ៌នា​ថា «ជាការ​​រំលោផ​​អធិបតេយ្យ​​អ៊ីរ៉ង់» ហើយ ជំរុញ​​គ្រប់ភាគី​​ទាំងអស់​ឲ្យ​បញ្ឈប់​​​សកម្ម​ភាព​យោធា​​ដ៏គ្រោះថ្នាក់​នេះ​៕​

រូប​​ភាព​​បង្ហាញ​​ពី​ការ​ជួបតាមទូរស័ព្ទ​​របស់​លោក ត្រាំ និង​ លោក ពូទីន ក្នុងពេលកន្លងមក។ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម