ព័ត៌មានអន្ដរជាតិ
មិនដល់មួយសប្ដាហ៍ ឥណ្ឌាជួបហេតុការណ៍ស្លាប់មនុស្សផ្ទួនៗ
ក្នុងរយៈពេលប្រមាណ៥ថ្ងៃប៉ុណ្ណោះក្នុងខែមិថុនាពាក់កណ្ដាលឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌាបានជួបហេតុការណ៍រន្ធត់ៗនិងផ្ទួនៗ ដោយហេតុការណ៍នីមួយៗបានឆក់យកជីវិតមនុស្សនិងរបួសរាប់សិបនាក់ និងនាំឲ្យមានការព្រួយបារម្មណ៍អំពីបញ្ហាសុវត្ថិភាពជាសារធារណៈ។ ខាងក្រោមនេះជាហេតុការណ៍មួយចំនួនដែលបានកើតឡើងក្នុងប្រទេសឥណ្ឌា៖
១. ហេតុការណ៍ធ្លាក់យន្តហោះ Air India
កាលពីថ្ងៃទី១២ខែមិថុនា យន្តហោះ Boeing 787-8 Dreamliner (Flight 171) របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍។ យន្តហោះនេះបានធ្លាក់ទៅលើមហាវិទ្យាល័យវេជ្ជសាស្រ្ដមួយដោយសម្លាប់មនុស្ស២៤១ នាក់នៅលើយន្តហោះ និង ៣៨ នាក់នៅលើដី។ មានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ នេះជាហេតុការណ៍ធ្លាក់យន្តហោះ Boeing787 លើកដំបូងដែលស្លាប់មនុស្សច្រើន និងជាគ្រោះមហន្តរាយផ្លូវអាកាសដ៏សាហាវបំផុតមួយរបស់ឥណ្ឌាក្នុងរយៈពេលជាច្រើនទសវត្សរ៍។

២. ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្នុងរដ្ឋ Uttarakhand
បួនថ្ងៃបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តនោះ Air India គឺនៅថ្ងៃទី១៥ មនុស្ស ៧នាក់ រួមទាំងកុមារអាយុ ២ឆ្នាំ និងអ្នកបើកយន្តហោះម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Aryan Aviation Bell 407 ដែលកំពុង ហោះចេញពីប្រាសាទ Kedarnath ទៅកាន់ទីប្រជុំជន Guptkashi ដែលជាបណ្តោយផ្លូវធ្វើធម្មយាត្រា លើភ្នំហិម៉ាឡៃនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា។ ក្រោយពីហោះឡើង ឧទ្ធម្ភាគចក្រ បានបាត់ទំនាក់ទំនងភ្លាមៗ ហើយក្រោយមកបានធ្លាក់នៅជិតទីប្រជុំជន Gaurikund។

៣. ឧបទ្ទវហេតុបាក់ស្ពានដែកចូលទន្លេ
នៅថ្ងៃទី១៥ ដដែលនោះ ក៏មានហេតុការណ៍មួយទៀតគឺ ឧបទ្ទហេតុបាក់ស្ពានដែកមួយ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា ដែលបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់និង ៣២ នាក់បានរងរបួស។ ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេហក់ឡើងខ្លាំងនាំឲ្យមានហេតុការណ៍បាក់ស្ពានធ្លាក់អ្នកទេសចរចូលទន្លេដែលកំពុងមានទឹកហូរខ្លាំងតែម្ដង។

ក្រៅពីមានហេតុការណ៍ឆក់យកជីវិតមនុស្សទាំងនេះក៏មានហេតុការណ៍ផ្សេងៗទៀតជាពិសេសទាក់ទងនឹងផ្លូវអាកាសដូចជាយន្តហោះ Boeing787-8 Dreamliner របស់ Air India មួយទៀតត្រូវបង្ខំត្រឡប់ទៅចុះចតនៅហុងកុងវិញក្រោយមានបញ្ហាបច្ចេកទេសពេលកំពុងហោះហើរ។ ទោះយ៉ាងណាយន្តហោះនេះបានចុះចតដោយសុវត្ថិភាពនិងមិនមានអ្នករបួសនោះទេ។ ហេតុការណ៍ដ៏រន្ធត់ និង ឧបទ្ទវហេតុទាំងនេះបានជំរុញឲ្យអាជ្ញាធរឥណ្ឌា ពង្រឹងការត្រួតពិនិត្យសុវត្ថិភាពសារធារណៈជាពិសេសសុវត្តិភាពផ្លូវអាកាស៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន