ជីវិតកម្សាន្ដ
តួរឿង «Lilo & Stitch» ទទួលមរណភាពក្នុងវ័យ៥៧ឆ្នាំ ខណៈភាពយន្តកំពុងចាក់បញ្ចាំងក្នុងរោងកុន
នៅថ្ងៃទី ១៧ ខែមិថុនា PEOPLE បានរាយការណ៍ថា តារាសម្តែង David Hekili Kenui Bell ដែលដើរតួជា Big Hawaiian Dude ក្នុងភាពយន្តបែបជីវចលក្រោមចំណងជើងថា Lilo & Stitch ឆ្នាំ២០២៥របស់ Disney បានទទួលមរណភាពក្នុងអាយុ ៥៧ ឆ្នាំ។ ក្រុមគ្រួសារបានបញ្ជាក់ពីព័ត៌មាននេះ និងបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់ប្អូនស្រីគឺនាង Jalene Kanani Bell ។

ប្អូនស្រីរបស់តារាសម្ដែងបានសរសេរថា «ក្រុមគ្រួសារមានទុក្ខជាទំងន់ នៅពេលដែលបងប្រុសជាទីស្រឡាញ់ មានចិត្តល្អ ទេពកោសល្យ កំប្លែង ឆ្លាតវៃ និងសង្ហារបស់ខ្ញុំគឺលោក David Hekili Kenui Bell បានទទួលមរណភាពហើយ» ។ ចំពោះមូលហេតុនៃការស្លាប់មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
គួររំលឹកផងដែរថា David បានលាចាកលោកតែប៉ុន្មានសប្តាហ៍ក្រោយការបញ្ចាំងរឿង Lilo & Stitch។ ភាពយន្តសកម្មភាពផ្ទាល់ថ្មីរបស់ Disney នៅតែដាក់បញ្ចាំងនៅក្នុងរោងកុន ហើយធ្វើបានយ៉ាងល្អនៅឯ Box Office។ ជាមួយនឹងថវិកាផលិតកម្មប្រហែល ១០០ លានដុល្លារអាមេរិក ភាពយន្តនបែបគំនូរជីវចលបាននាំចំណូលជាង៨៥៨លានដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា។
មិនតែប៉ុណ្ណោះ នៅឯការបញ្ចាំងភាពយន្តនៅថ្ងៃទី ២៣ ខែឧសភា តារាសម្ដែងប្រុសបានត្រៀមសំបុត្រថ្នាក់ដំបូងយ៉ាងអន្ទះសារសម្រាប់គ្រួសារទាំងមូល ដើម្បីទស្សនាការបញ្ចាំងលើកដំបូងនៅរោងកុននៅ Kapolei (សហរដ្ឋអាមេរិក) ។
កើតនៅរដ្ឋហាវ៉ៃ លោក David បានកាន់មុខតំណែងផ្សេងៗនៅអាកាសយានដ្ឋានអន្តរជាតិ Kona។ ក្រៅពីការសម្ដែង លោកមានចំណង់ខ្លាំងក្នុងការបញ្ចេញសំឡេង។ មោទនភាពដ៏អស្ចារ្យបំផុតមួយរបស់លោក David គឺការថតសំឡេងរបស់គាត់នៅអាកាសយានដ្ឋាន Kona ជាកន្លែងដែលអ្នកធ្វើដំណើរអាចឮគាត់តាមប្រព័ន្ធបំពងសំឡេងពេលពួកគេចូលទៅហាវ៉ៃ។ លោកក៏បានបង្ហាញខ្លួនក្នុងតួនាទីគាំទ្រដ៏គួរឲ្យចងចាំដូចជា Magnum P.I. (២០១៨ ដល់ ២០១៩) និង Hawaii Five-0 (២០១៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងអាស្រូវគ្រឿងញៀន Yoo Ah-in រសាត់បន្តិចម្តងៗ ព្រោះភាពយន្ត ២ ទទួលជោគជ័យយ៉ាងត្រចះត្រចង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


