ព័ត៌មានអន្ដរជាតិ
មេសន្តិសុខរុស្ស៊ីទៅកាន់ទីក្រុងព្យុយ៉ាងបន្ទាន់ ត្រឹម១២ថ្ងៃ ចំពេលសម្ព័ន្ធមិត្តអ៊ីរ៉ង់រងទុក្ខ
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS មន្ត្រីជាន់់ខ្ពស់រុស្ស៊ី លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលទើបមកទស្សនកិច្ចប៉ុន្មានថ្ងៃមុនទៅកាន់ទីក្រុងព្យុងយ៉ាង ពេលនេះដោយបានទទួលបេសកកម្មពិសេសមួយពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើងជាថ្មីម្តងទៀត ចំពេលដែលជម្លោះអ៊ីរ៉ង់និងអ៊ីស្រាអែលកើនឡើងកម្តៅកាន់តែខ្លាំង។

អ៊ីរ៉ង់ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន បានទទួលរងនូវការវាយប្រហារតាមផ្លូវអាកាសយ៉ាងដំណំ រហូតដល់ស្លាប់មេបញ្ចាការសំខាន់ៗរបស់ខ្លួន និង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរោងចក្រដែលគេសង្ស័យថា ជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
ក្នុងដំណើរទស្សនកិច្ចបន្ទាន់នេះ លោក Sergey Shoigu នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី និងអ៊ីរ៉ង់។
នេះជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក Shoigu ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិតបីខែ។ កាលពីថ្ងៃទី៤ ខែមិថុនា មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំជាន់ខ្ពសរុស្ស៊ីផ្នែកសន្តិសុខនេះ បានពិភាក្សាគ្នាអំពីស្ថានភាពជុំវិញអ៊ុយក្រែន ការស្ដារឡើងវិញនៃតំបន់ Kursk និងវិធានការដើម្បីបន្តការចងចាំដល់យុទ្ធជនកូរ៉េ ដែលបានជួយរំដោះតំបន់ជាប់ព្រំដែនរុស្ស៊ី។ នេះបើយោងសេចក្តីរាយការណ៍៕
ប្រទេសរុស្ស៊ីជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អ៊ីរ៉ង់និងកូរ៉េខាងជើង ដែលប្រទេសទាំងពីរនេះមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ ទោះបីជាក្រុមបស្ចឹមប្រទេសប្រឆាំងបំណងរបស់ពួកគេ ដោយចាត់ទុកថា វាជាគំរាមកំហែងដល់សន្តិសុខពិភពលោក។ ប៉ុន្តែមេដឹកនាំអឺរ៉ង់ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានអះអាងជាបន្តបន្ទាប់ថា ខ្លួនគ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរយោធានោះទេ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


