ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិករទេសចរណ៍ថៃ ទទូចឱ្យបញ្ចៀសរដ្ឋប្រហារ ខ្លាចប៉ះពាល់វិស័យទេសចរណ៍
ប្រតិបត្តិករទេសចរណ៍ថៃ បានទទូចសុំឱ្យមានការបញ្ចៀសរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយលោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ គ្រប់លទ្ធភាពទាំងអស់ ចំពេលថៃប្រឈមមុខនឹងអស្ថិរភាពនយោបាយធ្ងន់ធ្ងរ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃសុក្រនេះ ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បាននិយាយថា ឧស្សាហកម្មទេសចរណ៍ថៃ បានរងបញ្ហាពីខាងក្រៅរួចហើយ រួមទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ការទទូចនេះធ្វើឡើងខណៈថៃប្រឈមមុខនឹងអស្ថិរភាពនយោបាយធ្ងន់ធ្ងរ ដោយបង្កការភ័យខ្លាចថា ការធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី ផែថងថាន ចេញពីតំណែងអាចកើតឡើង ខណៈភាគីជាច្រើនទាមទារឱ្យលោកស្រីចុះចេញ និងរំលាយសភា ដែលស្ថានការណ៍កាន់តែអាក្រក់ខ្លាំងក្រោយបែកធ្លាយសារសម្លេងសន្ទនារវាងលោកស្រី ផែថងថាន និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញភាពតានតឹងព្រំដែនកម្ពុជា-ថៃ។
អនុប្រធាន TCT លោក Ratchaporn Poolsawadee បាននិយាយថា៖ «ភាពចលាចលនយោបាយគួរតែត្រូវបានដោះស្រាយដោយយន្តការប្រជាធិបតេយ្យ មិនមែនជារដ្ឋប្រហារដូចដែលបានកើតឡើងក្នុងឆ្នាំ ២០១៤ ទេ»។ លោកបន្តថា ក្នុងអំឡុងពេលនោះ ចំនួននៃការមកដល់របស់ជនបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើនបណ្តាលមកពីកង្វះទំនុកចិត្តក្នុងការធ្វើដំណើរ។

ចំពេលមានភាពចលាចលនយោបាយដែលកំពុងបន្ត លោក Ratchaporn បាននិយាយថា ទំនុកចិត្តទេសចរណ៍គួរតែត្រូវបានធានា ដោយសារតែឧស្សាហកម្មគ្មានផ្សែងរបស់ថៃមួយនេះ រងនូវបញ្ហាជាច្រើនរួចហើយតាំងពីដើមឆ្នាំ ដែលធ្វើឱ្យភ្ញៀវអន្តរជាតិធ្លាក់ចុះ។
បញ្ហាទាំងនោះរួមមានទាំងកង្វល់សុវត្ថិភាពពីភ្ញៀវចិន ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក គ្រោះរញ្ជួយដី និងចុងក្រោយបំផុតនេះ គឺជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ចំពេលដែលការប្រកួតប្រជែងលើទិសដៅទេសចរណ៍ពីប្រទេសដទៃបន្ថែមសម្ពាធ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


