ព័ត៌មានជាតិ
លោក កុក រស់ ជំរុញដល់អ្នកស្រឡាញ់ផ្នែកតែងនិពន្ធ ចូលរួមបង្កើតស្នាដៃឱ្យបានច្រើន ដើម្បីអភិរក្សអក្សរសាស្ត្រជាតិ
ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កុក រស់ បានជំរុញឱ្យអ្នកដែលស្រឡាញ់ការតែងនិពន្ធដាក់ពាក្យប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឱ្យបានច្រើន ដើម្បីជាការបង្កើតស្នាដៃផង និងដើម្បីរួមចំណែកអភិវឌ្ឍន៍ អភិរក្សអក្សរសាស្ត្រជាតិផង។

លោក កុក រស់ ជំរុញបែបនេះ ស្របពេលដែលការប្រកាសពីការដាក់ពាក្យប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥ ប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង នៅសល់រយៈពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈប់ទទួលពាក្យប្រឡងហើយ ពោល គឺឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
ជុំវិញការដាក់ពាក្យប្រឡងនេះ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន ខាងលើ បានប្រាប់មក កម្ពុជាថ្មី ថា បេក្ខភាពដែលបានដាក់ពាក្យប្រកួតប្រជែងក្នុងឆ្នាំ២០២៥ មានការកើនឡើងជាងឆ្នាំមុន បើគិតពីរយៈពេលដូចគ្នានេះ។
បន្ថែមពីនេះ លោក កុក រស់ បានលើកយក៤ចំណុចសំខាន់ ដើម្បីជំរុញទឹកចិត្តដល់អ្នកស្រឡាញ់ការតែងនិពន្ធចូលរួមប្រកួតប្រជែងឱ្យបានច្រើន គឺ ទី១ លោកកោតសរសើរ និងថ្លែងអំណរគុណចំពោះអ្នកនិពន្ធ កវីនិពន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងប្រឹងប្រែងតាក់តែងនិពន្ធបង្កើតនិម្មិតកម្មថ្មីៗចូលរួមប្រឡងស្នាដៃតែងនិពន្ធដើម្បីរួមចំណែកថែរក្សាការពារ និងលើកស្ទួយអក្សរសិល្ប៍ អក្សរសាស្ត្រខ្មែរដែលជាអត្តសញ្ញាណក្នុងវិស័យវប្បធម៌ជាតិ។ ទី២ លោកថា ពលរដ្ឋម្នាក់ គឺជាអ្នកនិពន្ធម្នាក់ ហេតុនេះ ពលរដ្ឋគ្រប់រូប ជាពិសេសយុវជន គួរចូលបង្កើតស្នាដៃឱ្យបានច្រើនដើម្បីអភិវឌ្ឍន៍សង្គមជាតិ។ ចំណុចទី៣ ផ្ទះ១ បណ្ណាល័យ១ គឺជាចក្ខុវិស័យដែលយើងឆ្ពោះទៅដល់នាពេលអនាគត។ និងចុងក្រោយ លោក បានអំពាវនាវឱ្យអ្នកមានឧបនិស្ស័យក្នុងការតាក់តែងនិពន្ធ ចូលរួមបង្កើតស្នាដៃដើម្បីអភិរក្សនិងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ឱ្យបានច្រើន។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាស ពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥ ដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ ចំពោះស្នាដៃប្រកួតប្រជែងនឹងឈប់ទទួលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីល្ងាចជាកំហិត៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


