Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រុកនិងទេសចរត្រូវជម្លៀសចេញ ព្រោះភ្លើងឆេះព្រៃដ៏ខ្លាំងលើកោះធំបំផុត​របស់ក្រិក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN កាលពីថ្ងៃទី០៣ខែកក្កដា ហេតុការណ៍​ភ្លើងឆេះព្រៃដ៏ខ្លាំងមួយបានកើត​ឡើងនៅលើកោះ Crete ដែលជាកោះដ៏ធំបំផុតរបស់ប្រទេសក្រិក និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម បង្ខំឱ្យមានការជម្លៀសមនុស្សប្រហែល ១ ៥០០នាក់ចេញ។

ភ្លើងឆេះនៅជិតទីក្រុង Ierapetra នៅកោះ Crete។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆាបឆេះបានកើតឡើងចំពេលមានសីតុណ្ហភាពកើនឡើង និងកម្លាំងខ្យល់បក់បោកដល់ទៅ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឲ្យការពន្លត់អគ្គិភ័យមានភាពលំបាកខ្លាំង។

ជាការឆ្លើយតប រដ្ឋាភិបាលក្រិកបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យជាង ២៣០នាក់ រថយន្ត ៤៦គ្រឿង និងឧទ្ធម្ភាគចក្រ ១០គ្រឿង ខណៈដែលអណ្តាតភ្លើងបានគំរាមកំហែងដល់ផ្ទះ សណ្ឋាគារ និងកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរជាច្រើន។ លើសពីនេះ អាជ្ញាធរ​បាន​ប្រែក្លាយ​អគារ​ហ្វឹកហ្វឺន​កីឡា​ទៅ​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ប្រជាជន​ដែល​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង និង​អ្នកទេសចរដែលចេញពីសណ្ឋាគារ។

អ្នក​ទេសចរ​ជម្លៀស​ចេញ​ពី​សណ្ឋាគារ​មួយ​នៅ​កោះ Crete ។​ (រូបភាព៖ EPA)

គួរបញ្ជាក់ថា វិបត្តិ​នេះ​កើត​ឡើង​ចំ​ពេល​ដែល​អឺរ៉ុប​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃរាលដាល​​បង្ក​ឡើង​ដោយ​រលក​កម្ដៅ​ខ្លាំង​នា​ប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងប្រទេសតួកគី មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងបានឆាបឆេះនៅខេត្តជាច្រើន។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅក៏បានវាយប្រហារប្រទេសបារាំង និងអេស្ប៉ាញផងដែរ។

ទាក់ទងទៅនឹងបញ្ហានេះអ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លើងឆេះបែបនេះកាន់តែខ្លាំង ញឹកញាប់ជាមុននិងបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅលើពិភពលោក៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ នាទីutes មុន

មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ រងការចោទប្រកាន់ថា ព្យាបាលធ្វេសប្រហែសបណ្ដាល​ឲ្យទារកអាយុ៨ខែម្នាក់ស្លាប់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ថៃ​ចង់លើកលែងប័ណ្ណស្នាក់នៅដល់​ពលករខ្មែរ ​​ជុំវិញកង្វល់​​មាតុភូមិនិវត្តន៍របស់ពួកគេ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ឥទ្ធិពលព្យុះភ្លៀងនៅរដ្ឋភាគខាងជើងឥណ្ឌា បណ្តាលឲ្យមនុស្ស ៧៨នាក់ស្លាប់

សេដ្ឋកិច្ច២៦ នាទីutes មុន

កម្ពុជាអនុម័តគម្រោងវិនិយោគជាង ៣៧០​ ជាមួយទុន ៥,៨ ពាន់លានដុល្លារ នៅឆមាសទី១

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ក្រោយព្យាបាលមហារីកដោយជោគជ័យ ឆន ស្រីណេត ចែករំលែកបទពិសោធថែរក្សាសុខភាព

Sokha Hotels

ព័ត៌មានពេញនិយម