ព័ត៌មានអន្ដរជាតិ
ថៃ ប្រឈមគ្រោះធម្មជាតិធ្ងន់ធ្ងរ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
ប្រទេសថៃបានចេញការព្រមានអំពីគ្រោះធម្មជាតិធ្ងន់ធ្ងរដូចជាទឹកជំនន់ បំណាក់ដី និងភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសដល់សប្តាហ៍ក្រោយ ស្របពេលទឹកទន្លេមេគង្គ ក៏កំពុងហក់ឡើងខ្ពស់ផងដែរ។

ក្នុងសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃអាទិត្យទី៥ខែកក្កដាឆ្នាំ២០២៥, ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃគ្រោះធម្មជាតិ ចាប់ពីថ្ងៃទី៦-១២ខែកក្កដា ខណៈខេត្តមួយចំនួននឹងកើតទឹកជំនន់ ទន្លេមេគង្គ។

កាលពីសប្តាហ៍មុន ខេត្តចំនួន១៧ របស់ថៃ ដូចជា Chiang Rai, Phayao, Nan, Tak, Loei, Nong Khai, Bueng Kan, Udon Thani, Roi Et, Yasothon, Surin, Si Sa Ket, Ubon Ratchathani, Chanthaburi, Trat, Ranong និង Phangnga ក៏កើតមានបំណាក់ដីនិងទឹកជំនន់ផងដែរ។

សូមជម្រាបថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មិនមែនតែថៃទេ ពោលគឺប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានជួបគ្រោះធម្មជាតិជាពិសេសភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់តែម្តង ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


