Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជានៅមានសន្លឹកបៀចរចាជាមួយអាមេរិក

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​បានប្រាប់ឱ្យដឹងថា កម្ពុជានៅមានសន្លឹកបៀចរចាជាមួយអាមេរិកជុំវិញពន្ធបដិការ ខណៈកម្ពុជានៅមានឱកាសចរចាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល បានអំ​ពាវ​​​​​​​​​នាវដល់ក្រុមហ៊ុន ដែលមានរោងចក្រនៅកម្ពុជាឱ្យរក្សាភាពស្ងប់ស្ងៀម ខណៈ​រាជរដ្ឋា​ភិបាលមានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីការពារនិយោជក និយោជិត និងផលប្រយោជន៍របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពី ពន្ធបដិការ​របស់​អា​មេរិក នៅថ្ងៃទី ០៨ ខែកក្កដា​ បន្ទាប់ពីប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូន​សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់ពីការបញ្ចុះពន្ធបដិការពី ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ០១ ខែសីហា បន្ទាប់​ពីការចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់២ដង កន្លងមក។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «ចំពោះអ្នកវិនិយោគថា ពិនិត្យពិចារណាចង់រើ ខ្ញុំថានៅឱ្យស្ងៀម តួលេខ ៣៦% នេះ មិនមែនតួលេខដែលគេឆ្លាក់នៅលើថ្មទេ អាចលុបបានមួយភ្លែត លុបចេញ ដាក់តួលេខទាបបំផុត ក្រោយពីយើងចរចាជាមួយសហរដ្ឋអាមេរិក»។

លោក ស៊ុន ចាន់ថុល បន្ថែមថា លិខិតរបស់លោក ដូណាល់ ត្រាំ គឺបើកឱកាស​ឱ្យយើង​ទៅចរ​ចាបន្ថែមទៀតឱ្យបានមុនថ្ងៃ១ ខែសីហា ខណៈក្រុមការងារចរចាបានត្រៀមរួចរាល់ហើយ ដោយ​លោកបានផ្ញើអ៊ីមែលទៅតំណាងពាណិជ្ជកម្មអាមេរិកនៅព្រឹកថ្ងៃទី ០៨ ខែកក្កដាថា កម្ពុជាត្រៀម​រួចជាស្រេចក្នុងការធ្វើដំណើរ ឬចរចារតាមប្រព័ន្ធអនឡាញ ដើម្បីបន្ថយអត្រាពន្ធបដិការ​បន្ថែម​ទៀត អត្រានេះ មិនមែនជាអត្រាជាក់ស្ដែងចូលជាធរមានពិតប្រាកដទេ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «យើងនៅមានឱកាសទៅចរចាបន្ថែមទៀត ដើម្បី​បន្ថយអត្រាពន្ធបដិការនេះ យើងនឹងបន្តចរចាដើម្បីបន្ថយត្រាពន្ធនេះផង ក៏ដូចជាការ​ពង្រឹងពង្រីកពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក»។

លោក ស៊ុន ចាន់ថុល ក៏អំពាវនាវឱ្យប្រជាពរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹក​នាំរបស់សម្ដេចធិបតី ក្នុងការបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍ជាតិ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៣៧៣ គម្រោង កើនឡើង ១៨៣ គម្រោង ក្នុង​ទំហំទុនវិនិយោគប្រមាណ ៥,៨ ពាន់លានដុល្លារកើន ២,៥ ពាន់លានដុល្លារ ស្មើនឹង ៧៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ៊ីរ៉ង់​​ប្រាប់​ថា ខ្លួន​សល់​​គ្រាប់​ច្រើនទៀត ហើយ​​អាច​ផ្លោង​​ដាក់​​អាមេរិក និង​អ៊ីស្រាអែល​បាន២​ឆ្នាំពេញ

សន្តិសុខសង្គម១២ នាទីutes មុន

សមត្ថកិច្ច កំពុងស្រាវជ្រាវអ្នកប្រើប្រាស់រូប AI កាត់រូបភាពកំសត់ ឆបោក ប្រមូលប្រាក់តាមបណ្តាញសង្គម

ជីវិតកម្សាន្ដ២០ នាទីutes មុន

ឪពុកតារា K-pop ម្នាក់ ត្រូវគេហាមមិនឲ្យចេញក្រៅប្រទេស ពាក់ព័ន្ធនឹងការក្លែងបន្លំលុយកាក់

សេដ្ឋកិច្ច៣៨ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជានៅមានសន្លឹកបៀចរចាជាមួយអាមេរិក

វប្បធម៌ ជំនឿ៤១ នាទីutes មុន

សញ្ញាទាំង ៨ បង្ហាញថា ផ្ទះនោះគ្មានហុងស៊ុយ និងខាតបង់លុយកាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

Sokha Hotels

ព័ត៌មានពេញនិយម