ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ក្រសោបបានទាំងសហប្រតិបត្តិការ និងបទពិសោធសំខាន់ៗពីទស្សនកិច្ចនៅសិង្ហបុរី
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្រសោបបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ទាំងក្របខណ្ឌនៃសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាគាំទ្រ និងបទពិសោធសំខាន់ៗមកកាន់មាតុប្រទេសវិញ ដើម្បីពង្រឹងបន្ថែមនូវគុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។

លទ្ធផលសំខាន់ក្នុងទស្សនកិច្ចនេះ គឺជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងដោយស្មារតីមិត្តភាពរវាងលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។ ខណៈភាគីទាំងពីរ បានឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀតសម្រាប់កងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់លោក ស សុខា ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជាកាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។
លោក រ៉េន រតនៈ បានបន្ថែមថា នាឱកាសទទួលជួបលោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅវិមានរដ្ឋបាល លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសគ្រឿងញៀន។

ក្រៅពីលទ្ធផលខាងលើ ដំណើរទស្សនកិច្ចនៅសិង្ហបុរី ដែលជាប្រទេសស៊ីវិល័យមួយក្នុងតំបន់ និងពិភពលោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ក៏បានឆ្លៀតដឹកនាំគណៈប្រតិភូទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនផងដែរ រួមមាន ការិយាល័យផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក មន្ទីរប្រឆាំងគ្រឿងញៀន និងស្ដាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្ដួចផ្ដើមប្រឆាំងភេវរកម្ម។ អ្នកនាំពាក្យ អះអាងថា នេះគឺជាទម្លាប់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលបានអនុវត្តគ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស ពោលគឺមិនទុកពេលឱ្យនៅទំនេរនោះឡើយ ឈរលើស្មារតីរៀនស្វែងយល់ពីគ្នាទៅវិញទៅមកដោយគ្មានទីបញ្ចប់។

គួរជម្រាបថា ដំណើរទស្សនកិច្ចនេះ គឺតាមការអញ្ជើញរបស់លោក K.Shanmugam រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា