Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យ និងណែនាំម្ចាស់ដេប៉ូខ្សាច់ ៥ទីតាំង ឲ្យអនុវត្តន៍វិធានការអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ

បានផុស

នៅ

កាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឬស្សីកែវ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចុះពិនិត្យ និងណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ចំនួន ៥ទីតាំង ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ដើម្បីអនុវត្តន៍វិធានការអនាម័យបរិស្ថាន និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យដេប៉ូខ្សាច់ទាំង៥ ក្រុមការងារបានណែនាំ តម្រូវឲ្យម្ចាស់ទីតាំងត្រូវធ្វើកន្លែងលាងសម្អាតកង់រថយន្ដតាមលក្ខណ:បច្ចេកទេសឲ្យបានត្រឹមត្រូវ មុននឹងធ្វើចរាចរលើដងផ្លូវ។ ត្រូវប្រើតង់កៅស៊ូ គ្របរថយន្ដដឹកខ្សាច់ឱ្យបានជិតត្រឹមត្រូវចៀសវៀងធ្លាក់ដីខ្សាច់លើដងផ្លូវបណ្តាលខូចសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ: និងប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវលាងសម្អាតផ្លូវឱ្យបានស្អាតជាប្រចាំនៅទីតាំងដេប៉ូខ្សាច់រៀងៗខ្លួន។

ក្រៅពីណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ ក្រុមការងារក៏បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ ធ្វើ​ការ​សម្អាតអនាម័យ​ បរិស្ថាន​ តាម​ដងផ្លូវ​ចាប់​ពី​ចំណុច​ស្តុប​គីឡូម៉ែត្រ​លលេខ៩ ទៅក្រោម​ស្ពាន​លីយ៉ុង​ផាត់​ ព្រំប្រទល់ខណ្ឌព្រែកព្នៅ ដោយចូកសម្អាតកំណកដីតាមទ្រូវផ្លូវ និងសំរាមរាយប៉ាយ។

ការចុះណែនាំ និងសម្អាតបរិស្ថានតាមដងផ្លូវនេះ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងឱ្យម្ចាស់ដេប៉ូខ្សាច់ និងក្រុមហ៊ុនដឹកជញ្ជូនអំពីការថែរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម