Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជូនទ័ពមួកខៀវប្ដូរវេន២៤៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិកកណ្ដាល

បានផុស

នៅ

កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ចំនួន២៤៤នាក់ ក្នុងនោះស្រី៤១នាក់ ជាកងប្ដូរវេន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ត្រូវចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅអាហ្វ្រិកកណ្ដាល ក្រោមឆ័ត្រប្រតិបត្តិការថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ (UN)។ នេះបើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត  មុននឹងត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ទាំងអស់ ទទួលបានការពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញច្បាស់លាស់ ស្របតាមនិយាមការរបស់អង្គការសហប្រជាជាតិ និងសម្ភារបំពាក់បន្ថែម ដើម្បីបំពេញបេសកកម្មរយៈពេល១២ខែ នៅក្នុងតំបន់បំពេញបេសកកម្ម។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោក Joseph Scheuer  សម្តែងការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ទាំង២៤៤នាក់  ក្នុងការចូលរួមជាកងទ័ពមួកខៀវ ដែលជាការចាប់ផ្តើមលើដំណើរដ៏លំបាក ប៉ុន្តែមានសារៈសំខាន់ និងក្លាយជារង្វាន់មួយ ដើម្បីជួយដល់សុខុមាលភាពប្រជាជននៃ សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

អ្នកសម្របសម្រួលអង្គការប្រជាជាតិចាត់ទុកសកម្មភាពរបស់កម្ពុជា ក្នុងការបន្តបញ្ជូនកងទ័ពមួកខៀវទៅថែរក្សាសន្តិភាព ជាពេលនេះ ថាជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ក្នុងនាមអង្គការសហប្រជាជាតិ លោក Joseph Scheuer  ក៏អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខ អន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្ម បេសកកម្មរក្សាសន្តិភាព និងសន្តិសុខ និងការរួមចំណែកយ៉ាងសំខាន់ក្នុង របស់អង្គការសហប្រជាជាតិ។

ឧត្ដមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព  អះអាងថា ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែល កម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាន នឹងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង “Traditional Security” និងមិនប្រពៃណីផង “Non- Traditional Security” ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ ការ ប្រយុទ្ធប៉ះទង្គិចគ្នារវាង ក្រុមប្រដាប់អាវុធនានា ការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជា នៅតែបន្តបរិច្ចាគកម្លាំងចូល រួមបេសកកម្មរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ច ប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលលោក។

ជាមួយគ្នានេះ ឧត្ដមសេនីយ៍ទោ សែម រតនា ណែនាំកងទ័ពមួកខៀវដែលត្រូវចេញទៅបំពេញបេសកកម្មនៅអាហ្រ្វិកកណ្ដាល ត្រូវពង្រឹង សមត្ថភាពឱ្យមានវិជ្ជាជីវៈ សីលធម៌ គុណធម៌ វិន័យ មានឆន្ទៈខ្ពស់ គោរព វិន័យ បទបញ្ជាផ្ទៃ ក្នុងអង្គភាព ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពល ខេមរភូមិន្ទ និងច្បាប់អង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងទប់ស្កាត់ឱ្យខាងតែបាន នូវការប្រើប្រាស់គ្រឿងញៀន ការសេព សុរា និងការប្រព្រឹត្តអំពើខុសច្បាប់ និងត្រូវឆ្លៀត យកឱកាសផ្តល់បទពិសោធល្អៗ ចំណេះដឹង របៀបរបបធ្វើការងាររបស់ ប្រព័ន្ធអង្គការសហប្រជា ជាតិ ជូនដល់កងកម្លាំងរក្សាសន្តិភាពក្រោយៗ ដែលត្រូវចេញទៅបំពេញបេសកកម្ម។

ឧត្ដមសេនីយ៍ទោ សែម រតនា ក៏ក្រើនរំលឹកកងទ័ពមួកខៀវកម្ពុជាទាំងអស់ ត្រូវរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយជាមួយយុទ្ធមិត្តគ្រប់រូប និងបង្កើនកិច្ចសហប្រ តិបត្តិការ ល្អជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងដែលឈរជើងក្នុងតំបន់ជាមួយគ្នា។

ទាំងលោក Joseph Scheuer តំណាងអង្គការសហប្រជាជាតិ និងឧត្ដមសេនីយ៍ទោ សែម រតនា បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះជនជាតិខ្មែរទាំងអស់ ដែលបានលះបង់បងប្អូន កូន ចៅ ប្តី ប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន រួមចំណែកដោយ ស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បី បុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លា។

គួរឱ្យដឹងថា បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថារយៈពេល១៩ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន១០ ១៩១នាក់  ក្នុងនោះនាទីចំនួន៩៤៦នាក់ចេញទៅទៅកាន់ប្រទេសចំនួន១០ ក្នុងតំបន់បេសកកម្មចំនួន១២ ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជា បញ្ជូនទ័ពមួកខៀវប្ដូរវេន២៤៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិកកណ្ដាល

កងការពារអាកាស
ព័ត៌មានជាតិ៥ នាទីutes មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែល​ យល់ព្រម​​ឲ្យ​​កាតា និង​ប្រទេស​ដទៃ​​ផ្តល់​មូលនិធិ​ដល់​​ហ្គាហ្សា ​ក្រោម​បទ​​ឈប់​បាញ់​ថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

Kim Soo Hyun លក់ផ្ទះល្វែងមួយកន្លែង សង្ស័យថា ត្រូវការប្រាក់សងបំណុលបន្ទាន់

កីឡា២៥ នាទីutes មុន

ក្រោយ Dan Siam ដកខ្លួន អេ អាំម៉ារីន ត្រូវ​ជួប​ម្ចាស់​ផ្ទះជប៉ុនជាម្ចាស់ខ្សែក្រវាត់ ៣ ខ្សែ

Sokha Hotels

ព័ត៌មានពេញនិយម