Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

បានផុស

នៅ

លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) មានឈ្មោះហៅក្រៅថា «នូ» គឺជាអ្នកជំនួញ ជាអ្នកនយោបាយ​ថៃដ៏លេចធ្លោម្នាក់ផង ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រីពីឆ្នាំ២០២៣ រហូតដល់លាលែងពីតំណែងនៅ​ពាក់កណ្តាល​​ខែ​មិថុនា​ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ លោក អានុទីន កាន់​តំណែង​ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងរដ្ឋាភិបាលរបស់លោកប្រាយុធ​ ចាន់​អូចា​ និងជាបុគ្គលសាធារណៈមួយរូប ដែលទទួលបន្ទុកគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ​។

ថ្វី​ដ្បិតតែ​ បុរសរាងខ្ពស់ស្រឡះវ័យ៥៩ឆ្នាំរូបនេះ នាបច្ចុប្បនេះក៏កំពុងតែទទួលបានការ​ចាប់​អារម្មណ៍​ខ្ពស់​ដោយ​ការ​ឈរ​លើ​​ក្រប​មុខនៃកាសែតធំៗរបស់ថៃ ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុង រវាងនាយករដ្ឋមន្ត្រីព្យួរតំណែងថៃ លោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រ ​ដែលបានបន្ទោសចំៗទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា «ថៃគ្មានសុវត្ថិភាពគឺទាក់​ទងនឹងករណីការបោកប្រាស់​តាមទូរស័ព្ទ Call Center ទើបបណ្ដាលឲ្យទេសចរធ្លាក់ចុះយ៉ាងគំហុក» ពោលគឺមិនមែនដោយសារសេចក្តីព្រាង​ច្បាប់កាស៊ីណូនោះទេ។

លោក Anutin ឆ្វេង និង Paetongtarn នៅទីក្រុងបាងកក ក្នុងខែសីហា ឆ្នាំ ២០២៤
រូបថត៖ Andre Malerba/Bloomberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អានុទីន មាន​សាលោហិត​​មកពីខេត្តក្វាងទុងប្រទេសចិន ដោយ​មានឈាមជ័រជាកូនកាត់ ថៃ-ចិន ដែលកើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៦៦ នៅទីក្រុងបាងកក និងជាកូនប្រុស​របស់​ លោក Chavarat Charnvirakul អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរដ្ឋាភិបាលលោក Abhisit Vejjajiva។ លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាលា Assumption College និងឧត្តមសិក្សាផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Hofstra នៃ​ទីក្រុង​ញូវយ៉ក​ ស​ហរដ្ឋអាមេរិក​ក្នុងឆ្នាំ ១៩៨៩ ។

មិនតែប៉ុណ្ណោះ លោកគឺជាអ្នកស្នងមរតករបស់ក្រុមហ៊ុនសំណង់ដ៏ធំមួយនោះគឺ Sino-Thai Engineering and Construction PCL ដោយបានសាងសង់គម្រោងធំរបស់រដ្ឋាភិបាលជាច្រើន ដូចជា អាកាសយានដ្ឋានសុវណ្ណភូមិរបស់​ទីក្រុងបាងកក។

ចំណែកឯ ជីវិតឯកជន​វិញ លោកអានុទីន បានឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន​៣ដង លើកដំបូងនៅឆ្នាំ១៩៩០ ដោយបន្សល់កូនពីរនាក់ក្នុងបន្ទុក។ ក្រោយមក លោកបានរៀបការលើកទី២ ជាមួយភរិយាថ្មី ហើយ​ក៏លែងលះគ្នាម្ដងទៀត។ បច្ចុប្បន្ន​លោក​កំពុងមានទំនាក់ទំនងស្នេហាជាមួយភរិយាទី៣ និងបានប្រកាសជាផ្លូវការផងដែរ។

ដោយឡែក ងាកមកាន់អាជីពជាអ្នកនយោបាយឯនេះវិញ នៅឆ្នាំ ១៩៩៦ លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ដោយក្លាយជាទីប្រឹក្សា របស់​ លោក Prachuap Chaiyasan (រដ្ឋមន្ត្រីក្រសួងការបរទេស) និងធ្វើជាអនុរដ្ឋមន្ត្រីក្រសួងសាធារណៈការពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៥ និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងនាំ ២០០៤។

បន្ទាប់មក លោក​អានុទីន ត្រូវបានហាមឃាត់ពីតំណែងនយោបាយរយៈពេល៥ឆ្នាំ ដោយសារតែ​ជា​ប់​បម្រាម ព្រោះតែ​ជា​សមាជិកភាពនៃគណបក្ស​ថៃ​រ៉ាក់​ថៃដែល​ត្រូវ​រំលាយ​ដោយ​​តុលាការ​ធម្មនុញ្ញ​។ ក្រោយផុត​កំណត់​សិទ្ធិ​នយោបាយ​នៅ​ឆ្នាំ ២០១២ លោក​បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិក​គណបក្ស Bhumjaithai ដែល​ជា​គណបក្ស​មេ​របស់​លោក Chavarat Charnvirakul ជា​ឪពុក​របស់​លោក​ ដែលផ្លាស់​មក​ពី​គណបក្ស​អំណាច​ប្រជាជន។​ នៅឆ្នាំដដែល លោកបាន​ជាប់​ឆ្នោត​ជា​មេ​បក្ស​បន្ត​ពី​ឪពុក​របស់​គាត់។

ចំណែកឯនៅក្នុងតួនាទីក្នុង​រដ្ឋសភាឯណោះវិញ លោកធ្លាប់ជាសមាជិកសភា និងបានកាន់តំណែងជារដ្ឋមន្ត្រីជាច្រើន រួមមាន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

នៅក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកអានុទីនបានប្រឈមនឹងបញ្ហាក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ រហូតដល់សង្គម និងបុគ្គលិកពេទ្យមួយចំនួនបានរិះគន់និងប្រតិកម្មជាសាធារណៈបែបអវិជ្ជមានលើការអនុវត្ត និងការគ្រប់គ្រង​ស្ថានការណ៍។ លោកបានបញ្ចេញមតិប្រមាថមើលងាយជនបរទេសជាបន្តបន្ទាប់។

ដោយកាលណោះ លោកសរសេរនៅលើគណនី Twitter ថា ជនបរទេស (ពួកលោកខាងលិច) បានភៀសខ្លួនពីប្រទេសពួកគេដើម្បីសុវត្ថិភាពក្នុងប្រទេសថៃ។ ជនបរទេសជាច្រើនស្លៀកពាក់កខ្វក់និងមិនងូតទឹក ទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស ហើយនេះជាហេតុផលដែលប្រទេសថៃកំពុងឆ្លងដោយវីរុស SARS-CoV-2 ។

ជាងនេះទៅទៀត លោកក៏ជាអ្នកជំរុញឬគាំទ្រ ក្នុងការធ្វើឲ្យ​រុក្ខជាតិ​កញ្ឆា​ក្លាយជា​ទំនិញ​ឈានមុខគេ និងស្របច្បាប់នៅក្នុង​ផ្នែកវេជ្ជសាស្រ្ត។ នៅខែឧសភា ឆ្នាំ២០២២ គាត់បាននិយាយថា ក្រសួងនឹងផ្តល់ឲ្យរុក្ខជាតិកញ្ឆាចំនួន១លានដើម ដល់​គ្រួសារថៃ សម្រាប់ការដាំដុះដោយគ្មានអាជ្ញាប័ណ្ណ។ កាលណោះ ថៃបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែល​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​​មាន​ការ​លក់​និង​ប្រើប្រាស់​កញ្ឆា​ ដែល​នាំ​​ឲ្យ​​មាន​កំណើន​ហាង​លក់ និងផលិតផលកញ្ឆា​យ៉ាង​ច្រើនសន្ធឹកសន្ធាប់៕

លោកអានុទីន ចាន់វីរៈគុល រូបភាព៖thairath

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃកំពុងវឹកវរនយោបាយផ្ទៃក្នុង G-Dragon លុបចោលការប្រគំតន្ត្រីចោលភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្រទះ​ឃើញ​សត្វ «នាគ​ខៀវ» ពិសខ្លាំង ​លើ​ឆ្នេរ Karon ក្នុង​ខេត្ត​ភូកេត​

កីឡា៣២ នាទីutes មុន

មិនធម្មតា! ក្លិបថ្មីរបស់លោក Pep​ Munoz មានម្ចាស់ភាគហ៊ុន ជាសម្ព័ន្ធជាមួយក្លិប Man City

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញគណៈវិជ្ជាជីវៈសុខាភិបាលលើកតម្កើងតម្លៃវិជ្ជាជីវៈ ដើម្បីកសាងប្រព័ន្ធសុខាភិបាលឱ្យមានភាពខ្លាំង

សុខភាព៤១ នាទីutes មុន

ពេល​កើត​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត រាងកាយ​នឹង​បញ្ជូន​សញ្ញា​៤​យ៉ាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម