Connect with us

ព័ត៌មានជាតិ

ករណីទាហានថៃរករឿងពលរដ្ឋខ្មែរនៅប្រាសាទតាមាន់ធំ អ្នកជំនាញថា ជាចេតនាបញ្ឆេះកំហឹង

បានផុស

នៅ

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បណ្តាញសង្គមបានបង្ហោះពីទាហានថៃរករឿងពលរដ្ឋខ្មែរដែលទៅលេងប្រាសាទតាមាន់ធំរហូតចង់ប្រើអំពើហិង្សា ដែលសកម្មភាពទាំងអស់នេះ អ្នកជំនាញ ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ជាការរំលោភបំពានលើទឹកដីខ្មែរដដែលៗពីជនជាតិថៃ និងមិនគោរពតាមច្បាប់អន្តរជាតិ គឺព្យាយាមបញ្ឆេះកំហឹងមកកម្ពុជា ចង់បង្កសង្គ្រាម ប៉ុន្តែ កម្ពុជាប្រកាន់ខ្ជាប់នូវពិធីការទូត ច្បាប់អន្តរជាតិ និងមានការអត់ធ្មត់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីប្រជាជនកម្ពុជាទៅលេងប្រាសាទតាមាន់ធំ ដែលស្ថិតនៅលើទឹកដីរបស់ខ្លួនសោះ ប៉ុន្តែ បែរជាទាហានថៃរករឿងប្រជាជនខ្មែរ លោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ កម្ពុជាថ្មី ថា ទាំងនេះ គឺជាឥរិយាបថដដែលៗ របស់ប្រជាជាតិដែលតែងតែរំលោភឈ្លានពានទឹកដី ប្រាសាទ និងវប្បធម៌ខ្មែរ។ លោកបន្តថា ឥរិយាបថរបស់ថៃបែបនេះ បង្ហាញពីការឥរិយាបថព្រហើន មិនគោរព មិនឱ្យតម្លៃ ចំពោះច្បាប់អន្តរជាតិ មិនគោរពគោការណ៍ និងធម្មនុញ្ញអាស៊ាន និងកិច្ចសហប្រតិបត្តិការទ្វេភាគី។   

បណ្ឌិត យង់ ពៅ និយាយថា៖ “ទាហានថៃមិនចង់ឱ្យកម្ពុជាយើងទៅលេងនៅប្រាសាទតាមាន់ធំ ឬក៏ប្រាសាទផ្សេងៗហ្នឹងគឺគេចង់បង្កើតភាពស្របច្បាប់។ កាលណាយើងកាន់តែមិនទៅ គឺគេគិតថាយើងលែងត្រូវការប្រាសាទហ្នឹង”។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ថៃចង់ប្រើយុទ្ធសាស្ត្របែបនេះ ដដែលៗដើម្បីដណ្តើមប្រាសាទរបស់ខ្មែរទៅ ហេតុនេះ កម្ពុជាមិនត្រូវឱ្យថៃដណ្តើមបានឡើយ ត្រូវទៅទស្សនាគ្រប់តំបន់ដែលមានបញ្ហា នៅកម្ពុជា ពោល គឺមិនអាចបណ្តោយឱ្យថៃធ្វើតាមអំពើចិត្តនោះទេ។  

មិនខុសពីបណ្ឌិត យង់ ពៅ នោះទេ ចំពោះករណីខាងលើ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា នេះគឺជាឥរិយាបថបង្ករឿងរបស់ភាគីថៃ ដោយលោកថា ការបង្ករឿងម្តងហើយម្តងទៀត គឺចង់ឱ្យកម្ពុជាអស់ការអត់ធ្មត់ បង្កជាសង្គ្រាម និងផ្ទុះអាវុធដាក់គ្នារវាងកងទ័ពប្រទេសទាំង២។ សម្រាប់ករណីនេះ លោកបណ្ឌិត ថា កម្ពុជាបានប្រកាន់យកការអត់ធ្មត់ខ្ពស់បំផុតតាមរយៈការដោះស្រាយដោយសន្តិវិធី ការទូត និងរើសយកច្បាប់អន្តរជាតិមកដោះស្រាយ ព្រោះថា កម្ពុជាមិនចង់បង្កសង្គ្រាមដែលនាំឱ្យជះផលអវិជ្ជមានដល់ប្រជាជននៃប្រទេសទាំង២នោះទេ ជាពិសេស ​គឺប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនតែម្តង។

មួយវិញទៀត ចំពោះឥរិយាបថរបស់ប្រជាជនថៃមួយចំនួនដែលខឹងសម្បារកម្ពុជា និងចោទថា  កម្ពុជាលួចទឹកដីថៃ លោកបណ្ឌិត គិន ភា យល់ថា មកពីប្រជាជនថៃទទួលបានការអប់រំ និងបញ្ឆេះកំហឹង ការបំភ្លៃប្រវត្តិសាស្ត្រពីអ្នកនយោបាយថៃ ធ្វើឱ្យប្រជាជនពួកគេវង្វេងវង្វាន់ប្រវត្តិសាស្ត្រ មានជាតិនិយមជ្រុល និងតែងតែចោទប្រកាន់មកកម្ពុជា។ ជាមួយគ្នានេះ បណ្ឌិត ថា ប្រជាជនកម្ពុជា ក្នុងនាមជាម្ចាស់ ដែលមានវប្បធម៌ អរិយធម៌ល្អផូរផង់ តែងរក្សាភាពថ្លៃថ្នូរ មិនប្រព្រឹត្តទង្វើមិនគប្បីដូចជនជាតិថៃទេ។

បណ្ឌិត គិន ភា លើកឡើងថា៖ “ប្រជាពលរដ្ឋរបស់យើង យើងទៅទីនោះក្នុងនាមជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ប្រាសាទ ម្ចាស់កេរដូនតារបស់យើង ម្ចាស់វប្បធម៌របស់យើង ម្ចាស់អរិយធម៌របស់យើង។ យើងអត់បានទៅដណ្តើមកេរមរតកនៃជាតិសាសន៍ដទៃណាទេ។ ហើយបើយើងបើកសៀវភៅប្រវត្តិសាស្ត្រមើល ទឹកដីខ្មែរធំទូលាយ សម្បត្តិបេតកភណ្ឌវប្បធម៌ដ៏មហាសាលនោះ ស្ទើរតែពេញមួយចំហៀងអាស៊ីអាគ្នេយ៍ទៅហើយ”

ក្នុងនាមកម្ពុជា ជាម្ចាស់ទឹកដី ម្ចាស់សម្បត្តិវប្បធម៌ដ៏មហស្ចារ្យ បណ្ឌិត គិន ភា សំណូមពរឱ្យពលរដ្ឋកម្ពុជា បន្តឥរិយាបថថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាម្ចាស់ កុំធ្វើទង្វើមិនសមរម្យណាមួយដូចក្រុមជ្រុលនិយមថៃ និងបន្តទៅទស្សនាប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ឱ្យបានច្រើនបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម