ព័ត៌មានអន្ដរជាតិ
រលកកម្ដៅខ្លាំងធ្វើឲ្យអ៊ីរ៉ង់ខ្វះខាតទឹកធ្ងន់ធ្ងរ ខណៈសីតុណ្ហភាពឡើងលើសពី ៥០ អង្សារសេ
ប្រទេសអ៊ីរ៉ង់កំពុងប្រឈមនឹងរលកកម្ដៅខ្លាំង ហើយវាកំពុងបង្កការខ្វះខាតទឹកធ្ងន់ធ្ងរនៅទូទាំងប្រទេស ខណៈតំបន់ខ្លះរបស់ប្រទេសនេះសីតុណ្ហភាពឡើងលើសពី ៥០ អង្សារសេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី២១ខែកក្កដា។

ជាការឆ្លើយតបទៅនឹងរលកកម្ដៅខ្លាំង កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Fatemeh Mohajerani បានប្រកាស ថ្ងៃពុធសប្ដាហ៍នេះនឹងក្លាយជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងទីក្រុង តេហេរ៉ង់ ដោយសារអាកាសធាតុក្តៅ ហើយត្រូវការសន្សំសំចៃទឹក និងភ្លើង។
សីតុណ្ហភាពនៅទីក្រុង តេហេរ៉ង់ បានឡើងដល់ ៤០ អង្សាសេ កាលពីថ្ងៃអាទិត្យ ហើយត្រូវបានព្យាការណ៍ថានឹងឡើងដល់ ៤១ អង្សាសេនៅថ្ងៃច័ន្ទ ខណៈនៅតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ សីតុណ្ហភាពបានឡើងដល់លើសពី ៥០អង្សាសេ។
កង្វះទឹកគឺជាបញ្ហាធំមួយក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសតំបន់ស្ងួត។ អ្នកជំនាញនិយាយថា វិបត្តិនេះបណ្តាលមកពីការគ្រប់គ្រងទឹកមិនល្អ ការប្រើប្រាស់ទឹកក្រោមដីច្រើនពេក ទឹកភ្លៀងតិច និងការប្រែប្រួលអាកាសធាតុ។ មន្ត្រីស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកតិច។ ក្រុមហ៊ុនទឹកស្អាតរបស់ទីក្រុង តេហេរ៉ង់ ក៏បាននិយាយដែរថា ការប្រើប្រាស់ទឹកត្រូវតែធ្លាក់ចុះយ៉ាងហោចណាស់២០% ពីព្រោះទឹកក្នុងទំនប់ក្នុងទីក្រុងឥឡូវនេះមានកម្រិតទាបបំផុតក្នុងរយៈពេល ១០០ឆ្នាំមិនធ្លាប់មាន។

ដើម្បីជួយដល់ការខ្វះខាត រដ្ឋាភិបាលបានកាត់បន្ថយការផ្គត់ផ្គង់ទឹកនៅផ្នែកខ្លះនៃក្រុងតេហេរ៉ង់រួចហើយ។ តំបន់ខ្លះមានការកាត់ទឹកដែលមានរយៈពេលពី ១២ ទៅ ១៨ ម៉ោង។
គួរបញ្ជាក់ថាវិបត្តិនេះបង្ហាញពីរបៀបដែលការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យជីវិតកាន់តែពិបាកនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយជាការសន្សំទឹកឥឡូវនេះមានសារៈសំខាន់ជាងពេលណាណាទាំងអស់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


