ព័ត៌មានអន្ដរជាតិ
UN ថ្កោលទោសសហរដ្ឋអាមេរិកចំពោះការដកទណ្ឌកម្មលើសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា
អ្នកជំនាញសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះការដកទណ្ឌកម្មដោយស្ងាត់ស្ងៀមលើបុគ្គល និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធទៅនឹងរបបយោធារបស់មីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី៣១ខែកក្កដា។

លោក Tom Andrews អ្នកជំនាញអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា បានហៅការសម្រេចចិត្តដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៤ ខែកក្កដា ថាជា «ជំហានថយក្រោយដ៏សំខាន់» ព្រោះវាអាចជួយយោធាមីយ៉ាន់ម៉ាទទួលបានអាវុធបន្ថែមទៀតក្នុងអំឡុងពេលសង្គ្រាមស៊ីវិល។
សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន ៥ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធរបស់យោធា ទោះបីជាការដាក់ទណ្ឌកម្មពីមុនរបស់សហរដ្ឋអាមេរិកបានជួយកាត់បន្ថយការនាំចូលយោធារបស់មីយ៉ាន់ម៉ាជាង ៣០% ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៤។ លោក Andrews បាននិយាយថា ការដកទណ្ឌកម្មទាំងនេះធ្វើឱ្យចុះខ្សោយដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ឈប់យោធាពីការប្រព្រឹត្តអំពើហឹង្សា។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានដកទណ្ឌកម្មចេញតែពីរសប្តាហ៍បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំងបានផ្ញើលិខិតសរសើរលោកប្រធានាធិបតី ត្រាំ។ នៅក្នុងសំបុត្រនោះ ឧត្តមសេនីយបានថ្លែងអំណរគុណដល់លោក ត្រាំ សម្រាប់ «ការដឹកនាំដ៏រឹងមាំ» របស់ត្រាំ និងសម្រាប់ការកាត់ថវិកាដល់ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានរិះគន់របបយោធា។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការសម្រេចចិត្តដកទណ្ឌកម្មនេះ មិនមានជាប់ពាក់ព័ន្ធជាមួយលិខិតនោះទេ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា ចំណាត់ការនេះពិតជាមានបញ្ហា ហើយអាចជាសញ្ញានៃការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ លោក Andrews បានជំរុញឱ្យរដ្ឋបាល ត្រាំ នាំយកមកវិញនូវទណ្ឌកម្ម និងបន្ថែមបន្ថែមទៀត ជាពិសេសលើធនាគារដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា ដោយព្រមានថាជីវិតរបស់ប្រជាជនស្ថិតក្នុងគ្រោះថ្នាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


