កីឡា
ព្រះខ័នរាជស្វាយរៀង បរិច្ចាគប្រាក់រង្វាន់ ពានស៊ុបភើខាប់ ទាំងអស់ ដល់មូលនិធិកងទ័ព និងជនភៀសសឹក
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចបរិច្ចាគប្រាក់រង្វាន់ទាំងអស់ដែលទទួលបានពីការឈ្នះជើងឯកពានបើករដូវកាលថ្មី គ្រុឌខេមបូឌានស៊ុបភើខាប់ ឆ្នាំ ២០២៥ ដល់មូលនិធិកងទ័ព និងជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯក គ្រុឌខេមបូឌានស៊ុបភើខាប់ ឆ្នាំ ២០២៥ បន្ទាប់ពីទទួលបានជ័យជម្នះលើក្លិប ភ្នំពេញក្រោន ដោយការទាត់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៥-៣ ក្រោយពេលក្រុមទាំងពីរស្មើគ្នា ២-២ ក្នុងរយៈពេល ៩០នាទីពេញ។
ការប្រកួតនេះមិនមានរៀបចំពិធីប្រគល់ពានរង្វាន់ និងអបអរសាទរនោះទេ ដើម្បីសម្តែងការគោរពដល់វិរកងទ័ពដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី កងទ័ពកំពុងឈរជើងនៅតំបន់ជួរមុខ និងជនភៀសសឹកដែលបានឃ្លាតឆ្ងាយលំនៅដ្ឋានដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ។

ជាមួយគ្នានេះ ប្រាក់លក់សំបុត្រ និងប្រាក់ដែលទទួលបានពីម្ចាស់ឧបត្ថម្ភក៏ត្រូវបានផ្តល់ទៅមូលនិធិកងទ័ព និងជនភៀសសឹកទាំងអស់ដែរ។
ការបរិច្ចាគប្រាក់រង្វាន់ទាំងអស់របស់ក្លិបព្រះខ័នរាជស្វាយរៀងពេលនេះគឺ បន្ថែមលើក្លិបដែលបានបរិច្ចាគចំនួន ២០លានរៀល ម្តងហើយ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


