Connect with us

ព័ត៌មានអន្ដរជាតិ

យោធាកូរ៉េខាងត្បូង ធ្លាក់ចុះ ២០% ក្នុងរយៈពេល ៦ ឆ្នាំ ចំពេលចំនួនប្រជាជនថយចុះ

បានផុស

នៅ

របាយការណ៍ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញថា កម្លាំងយោធាសកម្មរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ២០% ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះមកត្រឹម ៤៥ ម៉ឺននាក់ ដែលភាគច្រើនដោយសារតែការថយចុះយ៉ាងខ្លាំងនៃចំនួនប្រជាជនបុរសដែលមានសិទ្ធិបំពេញកាតព្វកិច្ច។

ទាហាន​ដើរ​ដង្ហែ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៦​នៃ​ទិវា​កង​កម្លាំង​ប្រដាប់​អាវុធ​កូរ៉េ នៅ​ក្រុង Seongnam ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២៤។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​Reuters នៅថ្ងៃទី១០ខែសីហា ការធ្លាក់ចុះចំនួនយោធារបស់កូរ៉េខាងត្បួង ឆ្លុះបញ្ចាំងពីអត្រាកំណើតទាបរបស់ប្រទេសនេះគឺ ០.៧៥ ក្នុងឆ្នាំ ២០២៤ និងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស។

ចំនួនបុរសដែលមានអាយុ ២០ ឆ្នាំដែលជាអាយុចូលបម្រើការងារយោធារជាទូទៅបានធ្លាក់ចុះ ៣០% នៅចន្លោះឆ្នាំ ២០១៩ និង ២០២៥ ដែលធ្វើអោយការខ្វះខាតកាន់តែអាក្រក់ទៅៗទាំងក្នុងយោធា។ យោធា​មិន​មាន​បុគ្គលិកគ្រប់​គ្រាន់​ទេ ពោល​គឺ​ខ្វះ​ពលទាហាន​ប្រហែល ៥០.០០០ នាក់​រួម​ទាំងរួមទាំងមន្រ្តីថ្នាក់កណ្តាលចំនួន ២១.០០០នាក់ថែមទៀតដើម្បីបំពេញតម្រូវការការពារជាតិ។

យោធាកូរ៉េខាងត្បូងបានធ្លាក់ចុះមកប្រហែល ៦៩ ម៉ឺននាក់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ខណៈដែលកូរ៉េខាងជើងនៅតែរក្សាបានចំនួនទាហានប្រមាណ ១.២ លាននាក់។ ទោះបីជាមានការថយចុះនៃកម្លាំងមនុស្សក៏ដោយ ក៏ទីក្រុងសេអ៊ូលបានកាត់បន្ថយរយៈពេលបំពេញកាតព្វកិច្ចមកត្រឹម ១៨ខែ ដោយលើកឡើងពីប្រព័ន្ធអាវុធទំនើប ឧស្សាហកម្មការពារដ៏រឹងមាំ និងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាកាតព្វកិច្ចចូល​ប្រើទាហានក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​តាំង​ពី​ឆ្នាំ ១៩៥៧ ហើយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ប្រុស​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៥ ឆ្នាំ​ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា។ ស្ត្រី​មិន​ត្រូវ​បាន​តម្រូវ​ឱ្យ​បំពេញ​កាតព្វកិច្ច​យោធា​ទេ ប៉ុន្តែ​ពួកគេ​អាច​ចូល​បម្រើ​យោធា​ដោយ​ស្ម័គ្រ​ចិត្ត។

ចំនួនប្រជាជនរបស់ប្រទេសកូរ៉េខាងជើងដែលមានចំនួនដល់ទៅ ៥១,៨ លាននាក់ក្នុងឆ្នាំ ២០២០ ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះមកត្រឹម ៣៦,២ លាននាក់នៅឆ្នាំ ២០៧២ ដែលអាចធ្វើឱ្យកាន់បញ្ហប្រឈមក្នុងការជ្រើសរើសយោធាកាន់តែធ្ងន់ធ្ងរ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម