សុខភាព
ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍
តែគឺជាភេសជ្ជៈមួយដែលមនុស្សជាច្រើននិយមផឹកក្រៅពីកាហ្វេ និងទឹក ហើយតែខ្មៅក៏ជាតែមួយប្រភេទដែលគេនិយមផឹកផងដែរ។ តែខ្មៅគឺមានជាតិកាហ្វេអ៊ីនច្រើនជាងតែផ្សេងៗ ប៉ុន្តែមានតិចជាងកាហ្វេ។ តែខ្មៅផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុដែលជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ។ ខាងក្រោមនេះគឺជាគុណប្រយោជន៍របស់តែខ្មៅចំពោះសុខភាព។

១. សុខភាពបេះដូង
តែខ្មៅផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មឈ្មោះ flavonoid ដែលមានប្រយោជន៍ដល់ សុខភាពបេះដូង។ ការផឹកតែខ្មៅជាប្រចាំអាចបន្ថយកត្តាហានិភ័យជំងឺបេះដូងផ្សេងៗ ដូចជាលើសសម្ពាធឈាម កម្រិតកូលេស្តេរ៉ូលខ្ពស់ កម្រិតទ្រីគ្លីសេរីនកើនឡើង និងជំងឺធាត់។ ការសិក្សាមួយរកឃើញថាអ្នកដែលផឹកតែខ្មៅ៣ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យការវិវត្តជំងឺបេះដូង ១១%។
២. បញ្ចុះខ្លាញ់អាក្រក់ (LDL)

នៅពេលរាងកាយមានខ្លាញ់អាក្រក់ច្រើនអាចមានការកកនៅក្នុងសរសៃអាកទែរដែលអាចបណ្ដាលឲ្យមានបញ្ហាខ្សោយបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សាមួយបានរកឃើញថាការផឹកតែខ្មៅ៥ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយកម្រិតខ្លាញ់អាក្រក់បាន១១% ទៅលើអ្នកដែលមានកម្រិត កូលេស្តេរ៉ូលឡើងបន្តិចបន្តួច ។
៣. សុខភាពពោះវៀន
នៅក្នុងពោះវៀនរបស់យើងគឺមានបាក់តេរីដែលមានប្រយោជន៍ដល់សុខភាព។ ការសិក្សាមួយចំនួនបានអះអាងថាបាក់តេរីនៅក្នុងពោះវៀនអាចមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យជំងឺមួយចំនួនដូចជាជំងឺរលាកពោះវៀន ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង ជំងឺធាត់ និងជំងឺមហារីក។ សារធាតុ polyphenol មានក្នុងតែខ្មៅអាចជួយរក្សា សុខភាពពោះវៀនដោយជួយដល់ការលូតលាស់បាក់តេរីល្អ និងរារាំងការលូតលាស់បាក់តេរីអាក្រក់។
៤. បញ្ចុះកម្រិតជាតិស្ករក្នុងឈាម

ការឡើងជាតិស្ករក្នុងឈាមអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺធាត់ ជំងឺបេះដូង ខ្សោយតម្រងនោម និងជំងឺបាក់ទឹកចិត្ត។ ការផឹកភេសជ្ជៈដែលមានបន្ថែមជាតិស្ករច្រើនអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម និងហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២។ តែខ្មៅជាភេសជ្ជៈដែលមិនមានជាតិស្ករ ហើយគេបានរកឃើញថាតែខ្មៅអាចជួយដល់ដំណើរការអាំងស៊ុយលីនក្នុងរាងកាយ។
៥. ផ្ចង់អារម្មណ៍បានល្អ
តែខ្មៅផ្ទុកជាតិកាហ្វេអ៊ីន និងអាស៊ីដអាមីណូ L-theanine ដែលអាចជួយដាស់ស្មារតី និងផ្ចង់អារម្មណ៍បានប្រសើរជាងមុន។ L-theanine ជួយបង្កើតសកម្មភាពក្នុងខួរក្បាលដែលបង្កឲ្យមានការបន្ធូរអារម្មណ៍ និងការផ្ចង់អារម្មណ៍ប្រសើរឡើង។ ការសិក្សាជាច្រើនបានបង្ហាញថាភេសជ្ជៈដែលមាន L-theanine និងកាហ្វេអ៊ីនសុទ្ធតែមានផលល្អសម្រាប់ការផ្ចង់អារម្មណ៍ដោយសារឥទ្ធិពលរបស់ L-theanine ទៅលើខួរក្បាល។ នេះក៏ជាមូលហេតុដែលគ្នាយើងមួយចំនួនផឹកតែហើយមានថាមពលជាងមុនបើប្រៀបធៀបនឹងភេសជ្ជៈមានកាហ្វេអ៊ីនផ្សេងទៀតដូចជាកាហ្វេជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កំពុងធ្វើការពីផ្ទះ? ទទួលទានអាហារសម្រន់ទាំងនេះដើម្បីជំនួយសុខភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ