ជីវិតកម្សាន្ដ
តារាកំប្លែង គ្រត និងពលរដ្ឋខ្មែរនៅអូស្រ្តាលី ប្រមូលផ្តុំគ្នាធ្វើបាតុកម្មសន្តិភាព ជំរុញឱ្យថៃដោះលែងវីរកងទ័ពទាំង ១៨រូប
ក្នុងឆន្ទ:ស្មារតីខ្មែរតែមួយ តារាកំប្លែងល្បីឈ្មោះអ្នកនាង គ្រត និងពលរដ្ឋខ្មែរនៅអូស្រ្តាលីរាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសន្តិភាពមួយ ដើម្បីសុំឱ្យមានការដោះលែងកងទ័ពខ្មែរទាំង ១៨នាក់ និងដើម្បីប្រើសំឡេងដ៏មានឥទ្ធិពលប្រកាសប្រាប់ទៅកាន់ពិភពលោក ពាក់ព័ន្ធជម្លោះឈ្លានពានរបស់ចោរសៀមមកលេីប្រទេសកម្ពុជា។

បើតាមការបញ្ជាក់ឲ្យការប្រមូលផ្តុំនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដែលមានតារាកំប្លែងគ្រត និង បងប្អូនខ្មែរជាច្រើនបានជួបជុំគ្នារួមគ្នាជាធ្លុងតែមួយ នៅពីមុខអគារដ្ឋសភាអូស្រ្តាលី រដ្ឋខាងត្បូងទីក្រុង Adelaide មកផ្វើបាតុកម្មសន្តិភាពនេះដើម្បីសុំឱ្យដោះលែងទាហានទាំង១៨នាក់ បញ្ឈប់ការបន្ថែមវិវាទមកដល់ប្រទេសកម្ពុជាយើង។
នៅក្នុងការជួបជុំខាងលើនេះក៏មានការស្នើសុំផងដែរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាផ្លូបន្តជួយអន្តរាគមន៍ជួយដល់ ប្រទេសកម្ពុជាពីការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា ពិសេសគឺសុំឱ្យដោះលែងវីរ:កងទ័ពកម្ពុជាទាំង ១៨នាក់ មកវិញ។

ប្រាកដណាស់ នៅលើបណ្ដាញសង្គមនានារហូតមកដល់ពេលនេះ គឺមានការចែករំលែកនិងបង្ហោះសារថ្កោលទោសអំពើអាកក្រក់ឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជា។ ជាពិសេសគឺរឿងដែលពួកចោរសៀមខំបំភ្លៃនូវការពិតនិងលាបពណ៌មកលើកម្ពុជា ដើម្បីប្រាប់ទៅកាន់ពិភពលោកឱ្យបានដឹងកាន់តែច្បាស់ នូវទង្វើដ៏ស្មោគគ្រោគរបស់ពួកចោរសៀម។
សូមបញ្ជាក់ដែរថា កាលពីថ្មីៗកន្លងមក សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលបាន និងកំពុងប្រើសំឡេងប្រឆាំងការឈ្លានពានរបស់ចោរសៀមនោះ រួមមាន ប្រទេសមានអូស្ដ្រាលី ជប៉ុន កូរ៉េ នូវែលសេឡង់ អាមេរិក និងប្រទេសផ្សេងៗទៀតផងដែរ។ តាមរយៈការការប្រឆាំងតវ៉ារបស់បងប្អូនខ្មែរ ដែលរស់នៅក្រៅប្រទេសនេះដែរ គឺជាការបង្ហាញឆន្ទ:ប្រឆាំងតវ៉ានឹងការឈ្លានពានរបស់ចោរសៀមដើម្បីរកយុត្តិធម៌ សន្តិភាព និងភាពស្អាតស្អំរបស់កម្ពុជា ដែលបាននិងកំពុងរស់គ្រោះពីសំណាក់ចោរថៃ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


