សន្តិសុខសង្គម
ឃាត់ខ្លួនពលករថៃ២១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ពីខ្មែរ ចូលថៃ
ជាបន្តបន្ទាប់កម្លាំងសមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ តែងទប់ស្កាត់ និងបង្រ្កាបការលួចឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលរដ្ឋថៃ។ ជាថ្មីម្តងទៀតកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥
សមត្ថកិច្ចកម្ពុជាប្រចាំការនៅតាមព្រំដែន នៃខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករថៃបម្រុងលួចឆ្លងដែនខុសច្បាប់ពីខ្មែរទៅថៃ ចំនួន២១នាក់។

បើតាមសមត្ថកិច្ច ពលករថៃទាំង២១នាក់មាន(ស្រី៩នាក់) និងមេខ្យល់ជនជាតិខ្មែរ ១នាក់ ត្រូវបានឃាត់នៅចំនុចជិតព្រំដែនក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលឈមនឹងខាងថៃទល់មុខភូមិអាងសិលា ឃុំណងម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ។ ក្រោយពីការឃាត់ និងធ្វើកំណត់ហេតុរួច ពលករថៃទាំងអស់ត្រូវបានប្រគល់ឱ្យកងរាជអាវុធហត្ថ ស្រុកអូរជ្រៅ អនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


