Connect with us

ព័ត៌មានអន្ដរជាតិ

Maduro ប្រាប់​ថា អាមេរិក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ដោយ​ដាក់ពង្រាយនាវាចម្បាំង

បានផុស

នៅ

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro បានថ្កោលទោសការដាក់ពង្រាយនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួន ៣គ្រឿងនៅជិតឆ្នេរសមុទ្រនៃប្រទេសខ្លួន ដោយហៅវាថាជាការប៉ុនប៉ង«អសីលធម៌ ឧក្រិដ្ឋកម្ម និងខុសច្បាប់» ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Nicolás Maduro (រូបថត៖ Reuters)

ទង្វើ​នេះ​ បាន​បង្កើន​ភាព​តានតឹង​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ។ យោង​តាម​ការ​ចុះផ្សាយ​របស់ Anadolu កាល​ពី​ថ្ងៃ​ទី​២៣​ខែ​សីហា​ឆ្នាំ​២០២៥ លោក Maduro បានចាត់ទុកស្ថានភាពនេះថាជាការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ដោយបញ្ជាក់ថា «អ្នកណាក៏ដោយដែលប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងប្រទេសណា​មួយនៅអាមេរិកឡាទីនគឺវាយប្រហារគ្រប់ប្រទេសទាំងអស់»។

កងទ័ពជើងទឹកអាមេរិក បានបញ្ជូននាវាពិឃាត​ចំនួន​៣​គ្រឿង​ទៅកាន់ដែនទឹកអន្តរជាតិនៅជិតប្រទេសវ៉េណេស៊ុយអេឡា។ របាយការណ៍បាន​ឲ្យ​ដឹង​ថា ទាហានម៉ារីនអាមេរិករហូតដល់ ៤ ០០០​នាក់ក៏អាចត្រូវបានដាក់ពង្រាយផងដែរ បន្ទាប់ពីការបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាពេលថ្មីៗនេះទៅកាន់មន្ទីរបញ្ចកោណដើម្បីរៀបចំជម្រើសយោធាប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងតំបន់។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលយល់ឃើញនោះ ប្រធានាធិបតី Maduro បានប្រកាសពីការចល័តពេញលេញនៃកងជីវពលជាតិដែលមានកម្លាំងចំនួន ៤,៥​លាននាក់របស់វ៉េណេស៊ុយអេឡា។ លោកក៏បានថ្លែងអំណរគុណចំពោះសម្ព័ន្ធមិត្តក្នុងតំបន់សម្រាប់ការគាំទ្ររបស់ពួកគេប្រឆាំងនឹងអ្វីដែលលោកបានហៅថាជា «ការឈ្លានពានឡើងវិញ» របស់សហរដ្ឋអាមេរិក។

ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងដោយសកម្មភាពថ្មីៗរបស់វ៉ាស៊ីនតោនប្រឆាំងនឹងលោក Maduro ផ្ទាល់។ សហរដ្ឋអាមេរិកបានបង្កើនរង្វាន់ទ្វេដងសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនគាត់ដល់ ១៥លានដុល្លារ ដោយលើកឡើងពីការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម