សុខភាព
៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩
វ៉ាក់សាំងការពារកូវីដ-១៩ កំពុងចរាចរចាក់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងបញ្ជីរអទិភាពឬងាយរងគ្រោះ។ ស្របពេលគ្នានេះ បុគ្គលដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃក៏ត្រូវបានហាមប្រាម។ ក្នុងនោះអ្នកជំងឺទឹកនោមផ្អែម ក៏កំពុងស្ថិតក្នុងចម្ងល់ផងដែរថា តើពួកគាត់អាចចាក់វ៉ាក់សាំងបានដែរឬយ៉ាងណា?
វេជ្ជបណ្ឌិតមកពី CDC នៅសហរដ្ឋអាមេរិក ផ្ដល់ចម្លើយថាអាចចាក់បាន! ហើយខាងក្រោមជាចម្ងល់ក៏ដូចជាការបកស្រាយពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩៖
ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែម ចាំបាច់ចាក់វ៉ាក់សាំង?

ទាក់ទិនសំណួរនេះ វេជ្ជបណ្ឌិត Robert Gabbay ប្រធានផ្នែកវិទ្យាសាស្ត្រនិងវេជ្ជសាស្រ្តនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) រដ្ឋ Virginia មានប្រសាសន៍ថា “ករណីឆ្លងកូវីដ អ្នកដែលមានជំងឺទឹកនោមផ្អែមនឹងវិវត្តអាការកាន់តែអាក្រក់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ។ ចំណែកនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតការសិក្សាពី CDC បានរកឃើញថា អ្នកជំងឺអាយុក្រោម ៦៥ ឆ្នាំប្រមាណពាក់កណ្ដាលដែលបានស្លាប់ដោយសារកូវីដ-១៩ មានជំងឺទឹកនោមផ្អែម។
រីឯវេជ្ជបណ្ឌិត Justin Gregory ជំនួយការសាស្រ្តាចារ្យផ្នែកកុមារ មន្ទីរពេទ្យកុមារ Vanderbilt នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ការចាក់វ៉ាក់សាំងមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយអាចជួយឱ្យអត្រាស្លាប់ធ្លាក់ទាបបំផុត ប្រសិនពួកគាត់ឆ្លងកូវីដ ត្រូវចូលពេទ្យ។ ការសិក្សារបស់វេជ្ជបណ្ឌិតរូបនេះកាលពីខែធ្នូ ឆ្នាំ ២០២០ រកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ ឬប្រភេទ ២ ងាយនឹងចូលសម្រាកនៅមន្ទីរពេទ្យឬមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៣ ដង។
ដោយឡែកការសិក្សាពីចក្រភពអង់គ្លេសបានបង្ហាញពីហានិភ័យស្រដៀងគ្នានេះដែរ។ ការសិក្សានៅខែតុលា ឆ្នាំ ២០២០ ដែលចេញផ្សាយក្នុងទស្សនាវដ្តី Lancet Diabetes & Endocrinology បានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬប្រភេទ ២ ងាយនឹងស្លាប់ដោយសារកូវីដផងដែរ។
តើវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដែរទេ?

វ៉ាក់សាំងចំនួនពីរដូស តម្រូវឱ្យចាក់ពីរដងក្នុងចន្លោះពេលពី ១៥-២១ ថ្ងៃ មានប្រសិទ្ធភាពតាមប្រភេទរបស់វា។
ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិត C.Buddy Creech នាយកកម្មវិធីស្រាវជ្រាវវ៉ាក់សាំងការពារមេរោគ Vanderbilt នៅ Nashville និយាយថា ប្រសិទ្ធភាពនោះរាប់បញ្ចូលទាំងអ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ផងដែរ។ លោកបន្ថែមថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ប្រភេទទី ២ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ហើយធ្វើឱ្យមានការឆ្លើយតបជាមួយប្រព័ន្ធភាពស៊ាំដូចគ្នានឹងអ្នកគ្មានជំងឺដែរ។
រីឯ វេជ្ជបណ្ឌិត Gabbay អះអាងថា វ៉ាក់សាំង COVID-19 មិនបង្កហានិភ័យចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ។
តើអ្នកមានជំងឺទឹកនោមផ្អែម មានផលប៉ះពាល់អ្វីខ្លះ ក្រោយចាក់វ៉ាក់សាំង?

ជាទូទៅផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងរួមមាន ឈឺចាប់ ហើម និងឡើងក្រហមនៅកន្លែងចាក់ថ្នាំ។ល។ ផលរំខានទូទៅផ្សេងទៀតអាចគ្រុនតិចតួច អស់កម្លាំង និងឈឺក្បាល។ ភាគច្រើននៃផលប៉ះពាល់ទាំងនេះមានលក្ខណៈស្រាលប៉ុណ្ណោះ។ អាការទាំងនេះ ក៏អាចកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែរ តែវេជ្ជបណ្ឌិតប្រាប់កុំឱ្យបារម្ភ ព្រោះជាផលប៉ះពាល់ទូទៅ ពុំមានអាចបង្កគ្រោះថ្នាក់ទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EVERYDAY HEALTH
ចុចអាន៖ ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ គួរចាក់ម្ដងទៀតទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


